ពីនេះ ពីនោះ
រវាង​«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
16, Nov 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» ស្តាប់ទៅ ដូចជា​មានន័យ​ស្រដៀង​គ្នា ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ មា​អត្ត​ន័យ​ខុសគ្នា​ស្រឡះ​។ សាធារណជន ប្រហែលជា​ធ្លាប់បាន​ប្រើពាក្យ «​កេតនភណ្ឌ​» និង «​បេតិកភណ្ឌ​» តែ​មិនទាន់​ដឹងថា ត្រូវ​ប្រើពាក្យ «​កេតនភណ្ឌ​» និង «​បេតិកភណ្ឌ​» នៅពេលណា  និង​ក្នុងន័យ​ណាមួយ​ឲ្យ​ច្បាស់​ឡើយ​។  វចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ខ្លឹមសារ ពាក្យ​ទាំង​២​នេះ​យ៉ាង​លម្អិត ថា​៖



​ពាក្យ «​កេតនភណ្ឌ​» ទង់​សម្រាប់​ជាតិ ឬ​ប្រទេស វត្ថុ​ដ៏​ឧត្តុង្គឧត្តម និង​ជា​និមិត្តរូប​។ ឧទាហរណ៍​៖ តំណាង​ប្រទេស​នីមួយៗ លុះត្រា​តែមាន​សេរីភាព មាន​ឯករាជ្យភាព​ពេញ​បរិបូរ​ណ៌ ទើប​ហៅថា «​កេតនភណ្ឌ​»​។

​ពាក្យ «​បេតិកភណ្ឌ​»​ទ្រព្យសម្បត្តិ ដែលមាន​ជាប់​ត មកពី​ខាង​ឪពុកម្តាយ ជីដូន ជីតា ឬ​ទ្រព្យសម្បតិ្ត​ជា​កេរដំណែល ដែល​បុព្វបុរស​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​៖ ប្រាសាទសម្បូរព្រៃគុក បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com