ពីនេះ ពីនោះ
លោក សំណាង មាន«ដុង»ពីធម្មជាតិ, ពាក្យ«ដុង»គឺជាពាក្យកម្ចីមកពីភាសាបារាំង!
× ខ្មែរចូលចិត្តប្រើប្រាស់ពាក្យ«ដុង»នេះណាស់ ជាពិសេស ទាក់ទងទៅនឹងទេពកោសល្យរបស់នរណាម្នាក់។ ឧទាហរណ៍ថា លោក វិទូ មាន«ដុង»ធ្វើម៉ូតូ ឡាន ពីធម្មជាតិ។ ពាក្យ«ដុង»នេះ គឺជាពាក្យកម្ចីមកពីភាសាបារាំង Le Don ដែលមានន័យជាភាសាខ្មែរថា អំណោយ ឬទេព្យកោសល្យ។
«ដុង» ពីធម្មជាតិ មានន័យជាភាសាខ្មែរថា អំណោយផលពីធម្មជាតិ ឬទេព្យកោសល្យពីធម្មជាតិ។ ក្នុងភាសាបារាំង គេច្រើននិយាយថា Don naturel (អំណោយផលពីធម្មជាតិ)។ នៅក្នុងភាសាអង់គ្លេស គេច្រើននិយាយថា Natural gift (អំណោយផលពីធម្មជាតិ)។
© រក្សាសិទ្ធិដោយ thmeythmey.com