កីឡាជាតិ
ជាតិ
លី​ក​កំពូល​វិល​មកវិញ​ចុង​សប្តាហ៍​នេះ​ខណៈ​ក្រុម Top4 មាន​ភាគរយ​ខ្ពស់​ក្នុងការ​រក្សា​ទីតាំង​
17, Nov 2017 , 3:53 pm        
រូបភាព
ក្រុមណាហ្គាវើលប្រកួតជាមួយភ្នំពេញក្រោនកាលពីជើងទី២នៅកីឡដ្ឋាន RSN
ក្រុមណាហ្គាវើលប្រកួតជាមួយភ្នំពេញក្រោនកាលពីជើងទី២នៅកីឡដ្ឋាន RSN
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នឹង​បន្ត​ការប្រកួត​សប្តាហ៍​ទី​២០​របស់ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​សម្រាក​អស់​រយៈពេល​២​សប្តាហ៍​ដោយសារ​កីឡាករ​មួយចំនួន​ជាប់​ភារកិច្ច​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត AFC Asian Cup 2019​។ សម្រាប់​ការវិលត្រឡប់​នេះដែរ​ក្រុម​ឈរ​តំបន់ Top 4 ហាក់​មាន​ភាគរយ​ទទួលបាន​៣​ពិន្ទុ​ខ្ពស់​ដោយសារ​ជួប​ក្រុម​ដែល​ខ្លួន​ធ្លាប់​យកឈ្នះ​កាលពី​ជើង​ទី​១​។

 

 
​ក្រោយ​សម្រាក​២​សប្តាហ៍​ដោយសារ​កីឡាករ​តាម​ក្លិប​មួយចំនួន​ជាប់​បំពេញភារកិច្ច​ក្នុង​ក្រុម​ជម្រើសជាតិ​នា​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ការ​ប្រ​កូត​បាល់ទាត់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ត្រូវ​បន្ត​ការប្រកួត​សប្តាហ៍​ទី​២០​របស់ខ្លួន​នៅ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ សម្រាប់​ការវិល​មក​ទីលាន​ជាថ្មី​នេះ​ក្រុម​ឈរ​តំបន់ Top 4 ដូចជា​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ​សុទ្ធ​តែមាន​ភាគរយ​ទទួលបាន​៣​ពិន្ទុ​ខ្ពស់ ដើម្បី​បន្ត​ឈរ​ទីតាំង​របស់ខ្លួន​។



​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​ដែល​ពួកគេ​ធ្លាប់​លត់ ៧-០ រីឯ​ក្រុម​លេខ​២​បឹងកេត​តទល់​ជាមួយ​អគ្គិសនី​កម្ពុជា​ដែល​ខ្លួន​បាន​លត់ ៤-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ដូចគ្នា​។ ចំណែក​ក្រុម​លេខ​៣​ណាហ្គា​វើ​ល​ជួប​ក្រុម​ដែល​ខ្លួន​ធ្លាប់​យកឈ្នះ ៤-០ អាស៊ី​អឺរ៉ុប មុន​ក្រសួងការពារជាតិ​ស្វាគមន៍​ក្រុម​ដែល​ខ្លួន​បាន​យកឈ្នះ ២-០ គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដូចគ្នា​។  

​ក្រៅពី​ជំនួប​ទាំងនេះ ក្រុម​អតីត​ជើងឯក​៤​សម័យ​កាលដែល​របូត​ពី​តំបន់ Top 4 ភ្នំពេញ​ក្រោ​ន​ត្រូវ​ជួប​សងសឹក​ជាមួយ​ក្រុម​ដែល​បាន​យកឈ្នះ​ខ្លួន ៣-១ ក្នុង​ជើង​ទី១​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ រីឯ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ត្រូវ​សងសឹក​អគ្គស្នងការ​ន​គ​របាល​ជាតិ​ដែល​ខ្លួន​បាន​ចាញ់ ៥-២ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​៕


Tag:
 Cambodian League 2017
  បឹងកេត​
  ស្វាយរៀង​
  ទ័ព​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com