អត្ថបទពាណិជ្ជកម្ម
បេក្ខជន​ឆ្នើម ៣ រូប ឈ្នះ​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​និយាយ​ភាសា​ចិន លើក​ទី​១ ប្រចាំឆ្នាំ​២០១៧
21, Nov 2017 , 10:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពី​ថ្មីៗ​កន្លងទៅនេះ ផ្នែក​ភាសា​ចិន​នៃ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​­​អាស៊ាន (CAM-ASEAN) បានរៀបចំ​ការប្រកួត​ប្រជែង​និយាយ​ភាសា​ចិន​ប្រចាំឆ្នាំ​មួយ នៅ​សាល​“H” នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ដ្រ ក្រោម​ការចូលរួម​ជា​អធិបតី​ពី​លោកស្រី ZUO Wenxin  ទីប្រឹក្សា​ផ្នែក​កិច្ចការ​នយោបាយ និង​ជា​តំណាង​ឯកឧត្តម Xiong Bo ឯកអគ្គរាជទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កម្មវិធី​ប្រលងប្រជែង​និយាយ​ជា​ភាសា​ចិន​ឆ្នាំ ២០១៧​នេះ ត្រូវបាន​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា - អាស៊ាន ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​និយាយ​ភាសា​ចិន​។ សម្រាប់​បេក្ខជន​វគ្គ   ផ្តាច់ព្រ័ត្រ​ចំនួន ១០​រូប ត្រូវបាន​ជ្រើសរើស​យ៉ាង​ម៉ត់ចត់ ក្នុងចំណោម​និស្សិត​បេក្ខជន​ជាង​មួយរយ​នាក់ ដែល​មកពី សាលារៀន សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​នានា​។ បេក្ខជន​ជ័យលាភី នៃ​ការប្រកួតប្រជែង​នេះ​នឹង​ទទួលបាន​ដំណើរ​ទៅកាន់​ប្រទេស​សឹង្ហ​បុរី រង្វាន់​ជា​ទឹកប្រាក់ និង​អាហារូបករណ៍​សិក្សា​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា - អាស៊ាន (CAM-ASEAN) ។​



​ក្រោយ​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ និង​ក្រោម​ការ​កាត់សេចក្តី​ដ៏​មាន​តម្លាភាព​ពី​ក្រុម​គណៈកម្មការ យុវជន​បី​រូប​ត្រូវបាន​ច្រើសរើស​ជា​បេក្ខជន​ជ័យលាភី​៖
១. បេក្ខជន​ជ័យលាភី​លេខ​១ ឈ្មោះ លីម ឆាយ​
២. បេក្ខជន​ជ័យលាភី​លេខ​២ ឈ្មោះ ចាន់ ពេជ្រ​ម៉ូ​នី​កា​
៣.​បេក្ខជន​ជ័យលាភី​លេខ​៣ ឈ្មោះ លីម ឃីម​

​យោងតាម​ប្រសាសន៍​របស់លោក​ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​បាន​លើកឡើងថា តាងនាម​ឲ្យ​គណៈ​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន លោក​នឹង​ប្តេជ្ញា​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព ក្នុងការ​បណ្តុះបណ្តាល​ភាសា​ចិន និង​ជាពិសេស​បន្ត​រៀបចំ​នូវ​កម្មវិធី “​ការប្រកួតប្រជែង​និយាយ​ភាសា​ចិន​នេះ​” និង​កម្មវិធី​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹងសមត្ថភាព​ដល់​យុវជន​កម្ពុជា​យើង ឈាន​ឆ្ពោះទៅរក​ការប្រកួតប្រជែង​ទីផ្សារការងារ​ក្នុង​តំបន់ និង​ក្នុង​ឆាក់​អន្តរជាតិ​។​

​ដោយឡែក លោកស្រី ZUO Wenxin  ទីប្រឹក្សា​ផ្នែក​កិច្ចការ​នយោបាយ និង​ជា​តំណាង​ឯកឧត្តម Xiong Bo ឯកអគ្គរាជទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ដោយសារ​ចំនងមិត្តភាព​សាមគ្គី​យ៉ាង​ជ្រាលជ្រៅ​ដ៏​យូរអង្វែង លើសពីនេះ​ដោយសារ​ការសាងសង់ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដែល​នាំមក​នូវ​ផល​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ដល់​ប្រទេស​កម្ពុជា​។​



​ប្រទេស​ចិន​ជា​ដៃគូ​ពា​ណិ​ជ្ចក​ម្ម និង​វិនិយោគ​ដ៏​សំខាន់​យ៉ាង​ធំ​នៅ​កម្ពុជា និង​ជា​ប្រភព​ទេសចរ​ដែល​ផ្ដល់​ចំនូល​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​ជំរុញ​ការសិក្សា​ភាសា​ចិន និង​ផ្ដល់ឱកាស​ការងារ​យ៉ាង​ច្រើន​ដល់​អ្នកចេះ​ភាសា​ចិន​។ ចុងក្រោយ​លោកស្រី​សូម​វាយ​តំលៃ​យ៉ាងខ្ពស់ និង​គាំទ្រ​ចំពោះ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ក្នុង​ការខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​នេះ​ឡើង ជាពិសេស​ទៅលើ​ការអប់រំ​ភាសា​ចិន​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com