Cristiano Ronaldo បានបំបែកកំណត់ត្រាថ្មីទៀតក្នុងក្របខណ្ឌ UEFA Champions League ក្រោយ Real Madrid លត់ Apoel Nicosia ៦-០ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយ នាការប្រកួតកាលពីរាត្រីថ្ងៃអង្គារទី២១ វិច្ឆិកា។
២គ្រាប់នេះធ្វើឲ្យ Ronaldo រកគ្រាប់បាល់សរុបទី ១៨ហើយនៅ Champions League សម្រាប់ឆ្នាំ២០១៧នេះ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានកីឡាករណាធ្វើបាននៅឡើយទេ។
លើសពីនេះ អតីតសមាជិកក្រុម Manchester United ក៏អាចបង្កើនគ្រាប់បាល់សរុបច្រើនដាច់គេ ១១៣គ្រាប់ លើសគូប្រជែង Lionel Messi ដែលរកបាន ៩៧គ្រាប់។
ក្រោយឈ្នះ Apoel Nicosia ៦-០ Real Madrid ស្ថិតនៅចំណាត់ថ្នាក់ទី២ អាចបានកៅអីទៅវគ្គខ្វែង ជាមួយក្រុមលេខ១ Tottenham Hotspur ក្រោយយកឈ្នះ Borussia Dortmund ២-១ នៅក្នុងពូលជាមួយគ្នានេះ។
ក្រៅពី Spurs និងReal ក្រុមដែលអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយពាន Champions League ផ្សេងទៀតរួមមាន Paris St-Germain, Manchester City និង Besiktas។
លទ្ធផលគូដទៃទៀតនៃការប្រកួតពាន Champions League កាលពីយប់មិញនេះរួមមាន៖
ពូល E
FTSevilla ៣ - ៣ Liverpool
Spartak Moscow ១ - ១ Maribor
ពូល F
Manchester City ១ - ០ Feyenoord
SSC Napoli ៣ - ០ FTShakhtar Donetsk
ពូល G
Besiktas ១ - ១ FTFC Porto
Monaco ១ - ៤ RasenBallsport Leipzig