ជាតិ
រថយន្ត
Benz Patent-Motorwagen រថយន្ត​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ដំបូង​គេ​លើ​ពិភពលោក
27, Nov 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Benz Patent-Motorwagen ជា​រថយន្ត​២​កៅអី ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ដំបូង​គេ​បំផុត លើ​ពិភពលោក​។ Benz Patent-Motorwagen ផលិត​នៅក្នុង​ឆ្នាំ​១៨៨៥  និង​ត្រូវបាន​ប្រកា​សលក់​ផ្លូវការ​នៅ​ឆ្នាំ​១៨៨៦ ដោយ​លោក Karl Benz ជនជាតិ​អា​ល្លឺ​ម្ល៉​ង់ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែរ ឈ្មោះថា Benz & Cie ។



​ក្រោយមក ពោលគឺ​នៅក្នុង​ឆ្នាំ​១៩២៦ ក្រុមហ៊ុន​របស់លោក Karl Benz បាន​ប្រ​បាច់​បញ្ចូល​គ្នា ជាមួយ​ក្រុមហ៊ុន Daimler Motoren Gesellschaft (DMG) របស់លោក Emil Jellinek ។ ក្រុមហ៊ុន​ផលិត​រថយន្ត Daimler Motoren Gesellschaft (DMG) ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Mercedes-Benz ដែល​ល្បីល្បាញ​នាពេល​ច​ប្ចុ​ប្បន្ន​។ ក្រោយ​ការ​ប្រ​បាច់​ចូលគ្នា​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​ទាំង​២ ម៉ាក​Mercedes-Benz ក៏​ចាប់ផ្តើម​មាន​តាំងពី​ពេលនោះ​មក ហើយ​ឈ្មោះ Mercedes នៅ​ខាងដើម  ជា​ឈ្មោះ​របស់ កញ្ញា Mercedes Jellinek កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន DMG លោក  Emil និង​លោក Karl Benz ផ្ទាល់​តែម្តង​។



​សូម​ទស្សនា​រូបរាង​រថយន្ត​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ដំបូង​គេ​លើ​ពិភពលោក ខាងក្រោម​នេះ​៖



Mercedes-Benz គឺជា​ម៉ាក​រថយន្ត​ដ៏​ល្បីឈ្មោះ និង​កំពុង​ពេញនិយម​នៅ​ទូទាំង​ពិភពលោក​។ នៅ​កម្ពុជា ក្រុមហ៊ុន Star Auto Cambodia បានទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​រថយន្ត Mercedes-Benz ដ៏​ប្រណិត​នេះ​។  អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz  របស់​ក្រុមហ៊ុន Star Auto Cambodia ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ​៖០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨៕

Tag:
 រថយន្ត​
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com