កីឡាអន្តរជាតិ
អន្តរជាតិ
Rooney រកបាន​៣​គ្រាប់ ជួយ Everton ឆ្ងាយ​ពី​តំបន់​កាត់ចោល​
30, Nov 2017 , 10:47 am        
រូបភាព
Wayne Rooney ធ្វើបាន Hat-trick ជួយ Everton យកឈ្នះ West Ham ៤-០ ក្នុងការ​ប្រកួត​ពាន Premier League នា​រាត្រី​ថ្ងៃទី​២៩ ខែវិច្ឆិកា មុន​លោក Sam Allardyce ឡើង​ដឹកនាំ​។​



៣​គ្រាប់​របស់ Rooney និង​១​គ្រាប់​របស់​ខ្សែការពារ Ashley Williams បាន​រុញ Everton រំកិល​ខ្លួន​ឡើង​៤​លេខ​ទៀត ពោលគឺ​ឈានទៅ​ចំណាត់ថ្នាក់​ទី​១៣ ឆ្ងាយ​ពី​តំបន់​ត្រូវ​កាត់ចោល​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​។​



​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​ចំនួន ៨​ប្រកួត​ចុងក្រោយ​របស់លោក David Unsworth នេះ​ជា​ជ័យជម្នះ​លើកដំបូង​ហើយ​បន្ទាប់ពី Everton បណ្តេញ​អ្នកចាត់ការ​ទូទៅ Ronal Koeman កាលពី​ខែ​មុន​។​



​សម្រាប់​ការប្រកួត​នៅ​ទឹកដី Goodison Park នេះ​ក៏មាន​ការចូល​ពី​សំណាក់​លោក Sam Allardyce ដែល​នឹង​ត្រៀមខ្លួន​ឡើងមក​ដឹកនាំ​ក្រុម​នៅ​ខែធ្នូ​ខាងមុខនេះ​ផងដែរ​៕



Tag:
 បាល់ទាត់​
  Everton
  Wayne Rooney
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com