កីឡាអន្តរជាតិ
អន្តរជាតិ
Khrbin ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ AFC ហើយ​ចង់​នាំ​ភាពសុខសាន្ត​ដល់​ស៊ី​រី​
30, Nov 2017 , 5:45 pm        
រូបភាព
Omar Khrbin ខ្សែប្រយុទ្ធ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ី​រី ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC Player of the Year award ដែល​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ ទី​២៩ ខែវិច្ឆិកា​។​



Khrbin ជា​កីឡាករ​ស្នូល​មួយរូប​ដែល​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្រោយ​ជួយ​ក្រុម Al Hilal ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន AFC Champions League 2017 និង​នាំ​ស៊ី​រី​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ ប្រចាំ​តំបន់​អាស៊ី​។​

​ខ្សែប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​និយាយថា​ការបង្ហាញ​ខ្លួន​ដ៏​ល្អ​កន្លងមក គឺជា​លទ្ធផល​នៃ​ការគាំទ្រ​ពី​ក្រុម​ជម្រើសជាតិ ដែលជា​មិត្ត​រួម​ជាតិ​ខ្លួន និង​ជា​ប្រភព​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គេ​ឲ្យ​ឈាន​មកដល់​ថ្ងៃនេះ​។​



«​យើង​មានការ​ប្តេជ្ញាចិត្ត​ក្នុង​ការលេង​បាល់ទាត់​ប៉ុន្តែ​ការប្តេជ្ញាចិត្ត​នេះ​កាន់តែ​រឹងមាំ​នៅពេល​អ្នកមាន​មនុស្ស​ដែល​ស្រែក​ឃ្លាន​សុភមង្គល​នៅ​ជិត​អ្នក​។ ចាប់ពីពេលនេះ​តទៅ​ខ្ញុំ​សូម​សន្យា​ដល់​ប្រជាជន​ស៊ី​រី​ថា យើង​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​នាំយក​សុភមង្គល​និង​សេចក្តី​រីករាយ នៅក្នុង​ការប្រកួត AFC Asian Cup ឆ្នាំ​២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ​។ ប្រជាជន​របស់​យើង​សម​នឹង​ទទួលបាន​ភាព​រីករាយ​នេះ​»​។ នេះ​ជាការ​អះអាង​របស់ Omar Khrbin និង​បាន​បន្ថែមថា​៖«​ខ្ញុំ​តែងតែ​ខិត​ខី​នាំយក​សុភមង្គល​ដល់​ប្រជាជន​ខ្ញុំ​។ មិន​ថា​ខ្ញុំ​មាន​សុភមង្គល​យ៉ាងណា​នោះទេ ខ្ញុំ​នឹងមិន​ស្កប់ស្កល់​ឡើយ​ប្រសិនបើ​ខ្ញុំ​មិន​បានឃើញ​ស្នាមញញឹម និង​សុភមង្គល​លើ​ផ្ទៃមុខ​របស់​អ្នកដទៃ​នោះ​»​។​

​សម្រាប់​ជ័យលាភី​ក្នុង​កម្មវិធី AFC Annual Awards 2017 ផ្សេងទៀត​រួមមាន​៖

-​ខ្សែបម្រើ​របស់​ក្រុម Tottenham Hotspur និង​ជម្រើសជាតិ​កូរ៉េខាងត្បូង Son Heung-min ឈ្នះ​ពាន AFC Asian International Player of the Year​។​
-​កីឡាករ​បាល់ទាត់​ក្នុង​សាល​របស់​អ៊ីរ៉ង់ Aliasghar Hasanzadeh ឈ្នះ​ពាន AFC Futsal Player of the Year
-​កីឡាការិនី​បាល់ទាត់​របស់​អូស្ត្រាលី Samantha Kerr ឈ្នះ​ពាន AFC Women’s Player of the Year
-Yousuf Al Serkal ឈ្នះ​ពាន AFC Diamond of Asia
-Japan Football Association  ឈ្នះ​ពាន AFC Dream Asia Award




Tag:
 បាល់ទាត់​
  AFC
  Omar Khrbin
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com