កីឡាអន្តរជាតិ
អន្តរជាតិ
តើ​អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ Ronaldo?
03, Dec 2017 , 1:19 pm        
រូបភាព
Cristiano Ronaldo តារា​ឆ្នើម​របស់ Real Madrid ត្រូវបាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​បាល់ទាត់​ជាច្រើន​ផ្សេងទៀត​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​។ ប៉ុន្តែ​ដើម្បី​ឈាន​មកដល់​ភាពជោគជ័យ​នេះ ថា​តើ​រូបគេ​មានការ​ប្តេ​ជ្ញា​ចិត្ត និង​មាន​លក្ខខណ្ឌ​យ៉ាងដូចម្តេចខ្លះ​?



​មិនមាន​កី​ឡករ​បាល់ទាត់​កំរិត​ពិភពលោក​ណា​ម្នាក់​ដែល​ទទួលបាន​គុណសម្បត្តិ​កាយសម្បទា​ធម្មជាតិ​ពី​កំណើត និង​ការយកចិត្តទុកដាក់​អំ​ពី​សុខភាព​ផ្ទាល់ខ្លួន​ជាង Ronaldo នៅឡើយ​ទេ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ មាន​លក្ខណៈពិសេស​ដ៏​អស្ចារ្យ​ដោយមាន ល្បឿន​លឿន និង​ភាពរហ័សរហួន​ជាមួយនឹង​សម្ថ​ភាព​កំលាំង​របស់គេ​ថែមទៀត​។ តែ​យ៉ាងណា​អ្វី​ទាំងអស់នេះ CR7 មិនបាន​កើតមក​យក​វា​មកជា​មួយ​ដោយ​មិនមាន​ការខិតខំ​ប្រឹងប្រែង​នោះទេ​។ ការវិវត្តន៍​នៃ​ទម្រង់​លេង​យ៉ាង​ពិសេស​អស្ចារ្យ​ដែល​យើង​ឃើញ​សព្វថ្ងៃនេះ គឺជា​ការផ្លាស់ប្តូរ​មួយ​គួរ​ឲ្យ​កត់សម្គាល់​តាំងពី​រូបគេ​នៅ​វ័យ​ជំទង់​មាន​រាងកាយ​ស្គមស្គាំង មុនពេល​ផ្លាស់​មកកាន់​ទឹកដី Old Trafford ពី​ក្រុម Sporting កាលពី​ឆ្នាំ ២០០៣ មក​ម្លេះ​។

​ចំនុច​សំខាន់ៗ​ចំនួន​៣ ដើម្បី​ទទួលបាន​កេរ​ឈ្មោះ​ដូច​សព្វថ្ងៃ ដែល​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United បានធ្វើ​ជាប្រចាំរ​ហូល​ដល់​បច្ចុប្បន្ន គឺ​របៀប​នៃ​ការហ្វឹកហាត់ របប​អាហារ និង​ការរស់នៅ​។​

​ចំនុច​ទី​១ ជុំវិញ​ការហ្វឹកហាត់​។ រឿង​ដំបូង​ដែល​ត្រូវធ្វើ គឺ​ត្រូវ​ចាប់ផ្តើម​កំដៅ​សាច់ដុំ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​អំឡុងពេល​ប្រកួត​។ Ronaldo បាន​ពន្យល់ថា​៖«​ក្នុងការ​ហ្វឹកហាត់​កំដៅ​សាច់ដុំ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ជាមួយនឹង​សកម្ម​ភា​យឺតៗ​នៅលើ​ទីលាន​»​។​



២- ទាក់ទិន​នឹង​របប​អាហារ​វិញ ម្ចាស់​ពាន Ballon d'Or ៤​សម័យ​បាន​លើក​ឧទាហរណ៍​ថា គ្មាន​ឡាន​ល្អ​បំផុត​ណា​ដែល​មិន​ដាក់​ប្រេងឥន្ធនៈ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។​
​បុរស​កូន​៤​រូបនេះ ចាត់ទុក​របប​អាហារ​ជា​រឿង​សំខាន់បំផុត ដោយ​លើក​ហេតុផល​ថា​៖«​ការហាត់​ប្រាណ​ដ៏​ល្អ​ត្រូវតែ​មានការ​រួមផ្សំ​ជាមួយនឹង​របប​អាហារ​ល្អ​ដែរ​។ ខ្ញុំ​បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ ដូចជា​គ្រា​ប់ធ​ញ្ជ​ជាតិ បន្លែ​ផ្លែឈើ តែ​ត្រូ​វជៀសវាង​អាហារ​ណា​ដែលមាន​ជាតិ​ស្ករ​ច្រើន​»​។​



​ដោយឡែក​ចំនុច​ទី​៣: ការរស់នៅ​ដែល​ប្រកបដោយ​សុខភាព​ល្អ​មិនមែនជា​អ្វីដែល Ronaldo ត្រូវ​លះបង់​ពេលវេលា​ត្រឹម​ពីរ​ទៅ​បី​ម៉ោង​ក្នុង​មួយថ្ងៃ​នោះទេ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​គ្រប់ពេលវេលា​។​



​ទាំងនោះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ប្រឈម​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ផ្លូវចិត្ត​ដែរ​។ «​ត្រូវ​រៀន​ហ្វឹកហាត់​ចិត្ត​របស់​អ្នក​ឲ្យ​បានល្អ​ដូចជា​រាងកាយ​របស់​អ្នក​ដែរ​។ ភាពរឹងមាំ​ខាង​ផ្លូវចិត្ត​គឺមាន​សារៈសំខាន់​ដូចជា​កម្លាំង​រាងកាយ​ហើយនឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោលដៅ​បាន​ដោយ​ជោគជ័យ​»​។​    ​


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  ភាពជោគជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com