ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​បេះដូង​កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ ម្តាយ​គួរតែមាន​របប​អាហារ​ត្រឹមត្រូវ​
22, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​អំពី​សារៈសំខាន់​នៃ​អាហារ​មាន​ជីវជាតិ​ក្នុងពេល​មាន​ផ្ទៃពោះ​។ នៅពេល​របប​អាហារ​របស់​ម្តាយ​គឺជា​ប្រភព​ជីវជាតិ​តែមួយគត់​សម្រាប់​ទារក​នោះ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​នឹង​ប្រាកដថា កូន​មាន​សុខភាព​ល្អ​ដែរ​។​



​របប​អាហារ​សម្រាប់​ម្តាយ​ដែល​ផ្តល់​សុខភាព​ល្អ​ហើយ ទំនងជា​មិនសូវ​ធ្វើ​ឲ្យ​កូន​កើតមក​មាន​ជំងឺ​បេះដូង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត (Congenital Heart Defects) ឡើយ​។ សម្រាប់​ស្ត្រី​ដែល​ស្ថិតក្នុង​របប​អាហារ​មានគុណ​ភាពល្អ ២៥​ភាគរយ គឺមាន​ការថយចុះ​នឹង​ការកើត​កូន​មក​មាន​ជំងឺ​បេះដូង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​ទៀប​ជាង ស្ត្រី​ដែល​ញ៉ាំ​អាហារ​មានគុណ​ភាពល្អ​តិចជាង ២៥​ភាគរយ​។ គេ​បាន​រកឃើញថា របប​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​ជំងឺ​បេះដូង​ពី​កំណើត Tetralogy of Fallot រហូតដល់ ៣៧​ភាគរយ​។ ជំងឺ​នេះ​គឺជា​ភាពមិនធម្មតា​ដ៏​ស្មុគស្មាញ​មួយ​ដែល​នាំ​ឲ្យ​កង្វះ​អុកស៊ីសែន​ខ្លាំង​ក្នុង​ឈាម​។ របប​អាហារ​មាន​ជីវជាតិ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ប្រហោង​ផងដែរ​។​

​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​លើ​ទារក​ទើបនឹង​កើត​បាន​។ មែនហើយ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​សម្រាប់​របប​អាហារ​ផ្តល់​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​៖
•    ចូរ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ពេញ​មួយថ្ងៃ​
•    ចូរ​ញ៉ាំ​ផ្លែឈើ​យ៉ាងហោចណាស់ ២ ទៅ​៤​ពេល​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​
•    ចូរ​ញ៉ាំ​បន្លែ​ចាប់ពី ៤​ពេល​ឡើង​ទៅជា​រៀងរាល់ថ្ងៃ​
•    របប​អាហារ​គួរតែមាន​ជាតិ​សរសៃ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា សាច់​បក្សី ត្រី និង​ស៊ុត​
•    ចូរ​ញ៉ាំ​សាច់​ដែល​គ្មាន​ខ្លាញ់ និង​សាច់​បក្សី​
•    សម្រាប់​អ្នក​ញ៉ាំ​អាហារ​បួស​វិញ ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង ព្រោះ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ប្រូតេអ៊ីន​
•    ចូរ​ញ៉ាំ​គ្រាប់​ធញ្ជាតិ​ពី ៦ ទៅ​១១​ពេល​ជាប្រចាំ​ថ្ងៃ​
•    សម្រាប់​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​វិញ​គួរតែមាន​យ៉ាងហោចណាស់ ៤​ពេល​ក្នុង​មួយថ្ងៃ​ដែរ​
•    ចូរ​តម​អាហារ​ណា​ដែល​មិនមាន​កាឡូរី​
•    ចូរ​ញ៉ាំ​អាហារសម្រន់​ណា​ដែលមាន​ជីវជាតិ​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com