អត្ថបទពាណិជ្ជកម្ម
លំនៅដ្ឋាន​បែប Resort ប្រណីត The Palms ប្រកាស​លក់​ជា​ផ្លូវការ​ក្នុង​ខែ​នេះហើយ​
15, Dec 2017 , 4:33 pm        
រូបភាព
​​គម្រោង​លំនៅដ្ឋាន​បែប Resort ប្រណីត The Palms បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ​នៅក្នុង​ខែធ្នូ​នេះ​ដោយ​គម្រោង​បុរី​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចង្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំ​ល​ពេញ​។

​ ​The Palms ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណិត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយនិង​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សង្ហ​បុរី​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៨ ដែល​នឹង​ចំណាយ​ទុន​ក្នុងការ​សាងសង់​ប្រមាណ ១១០​លាន ដុល្លារ​អាមេរិក​។ គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ ផាម  នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤​វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦​វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា បឹង​កា​ឡូ​។ ម្យ៉ាងវិញទៀត វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​និង​មាន​ជណ្តើរយន្ត​ទៀតផង​។

​លោក​ឧ​ញ៉ា សៀ ឫទ្ធី ប្រធាន​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ​គ្រុប បាន​មានប្រសាសន៍ថា  បន្ទាប់ពី​ទទួលបាន​នូវ​ភាពជោគជ័យ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ដែល​តែងតែ​គាំទ្រ​គម្រោង​អគារ​លំនៅដ្ឋាន ខុន​ដូរ​ខ្ពស់ៗ​និង​មាន​លក្ខណៈ​ទំនើបៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កន្លងមក ហើយ​នៅពេលនេះ​លោក កំពុង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយទៀត​នៅតាម​មាត់ទន្លេ​។​



​គម្រោង The Palms ជា​គម្រោង​ដែល សាងសង់​នៅលើ​ផ្ទៃដី​ចំនួន​៣,៧​ហិច​តា​។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី​១ និង​គម្រោង​ទី​២​ដែល​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ​ដូចជា  គម្រោង​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​កម្ពស់​៤៥​ជាន់ The Beidge និង អាគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ​ដែលមាន​ឈ្មោះថា​The Peak​។ ហើយ​គម្រោង​ទាំងពីរ​នេះ​ផងដែរ គឺ​ទទួលបាន​ភាពជោគជ័យ​ខ្លាំង​តាមរយៈ​ការគាំទ្រ​របស់​អតិថិជន​ដែល​បាន​គាំទ្រ​។​

​មូលហេតុ​ដែល លោក​ឧ​ញ៉ា សៀ ឫទ្ធី សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​The Palms នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា​តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភ្ជាប់ និង​ទីតាំង​អភិវឌ្ឍ​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅ ដ្ឋា​ន The Palms នេះ​ឲ្យ​ក្លាយជា​Resort ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​។​

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់​ផ្នែក​លក់​០៦៧/០៧០/០៨៥ ៧៨៧ ៨៨៨







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com