កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជិត​១​ពាន់​នាក់​ចូលរួម​រត់ប្រណាំង​អបអរ​បុណ្យ​សមុទ្រ​ថ្ងៃទី​១​នៅ​ខេត្ត​កែប​ព្រឹក​នេះ​
22, Dec 2017 , 9:26 am        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជិត​១​ពាន់​នាក់​ចូលរួម​រត់ប្រណាំង​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​ថ្ងៃទី​១​នៅ​ខេត្ត​កែប​នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​ពីរ​វិញ្ញាសា គឺ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ ដោយ​៥​គីឡូម៉ែត្រ​បញ្ជា​ចេញ​ដោយ​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា និង​៣​គីឡូម៉ែត្រ​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​នាំយក​កីឡា​មហាជន​និង​អាជីព​ចំនួន​១១​ប្រភេទ​ដាក់​ឲ្យ​ចូលរួម​ប្រកួត​និង​សម្តែង​នៅ​ឆ្នាំនេះ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ដែលជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​សមុទ្រ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានរៀបចំ​កា​ប្រកួត​រត់ប្រណាំង​បែប​កម្សាន្ត​នៅមុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​ដែលមាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរ​ជាតិប្រមាណ​ជិត​១​ពាន់​នាក់​ចូលរួម​។ 



​ក្នុងចំណោម​អត្ត​ពិ​ក​ទាំងអស់​អត្ត​ព​លិ​ក​មួយចំនួន​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ និង​មួយចំនួន​រត់​លើ​វិញ្ញាសា​៣​គីឡូម៉ែត្រ​។ សម្រាប់​ការប្រកួត​នៅ​ព្រឹក​នេះដែរ អភិបាលខេត្ត​កែប លោក កែន ស​ត្ថា ជា​អ្នកបញ្ជា​ចេញ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ រីឯ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បញ្ជា​៣​គីឡូ​ម៉េ​ត្រ​។ ការរត់​បែប​កម្សាន្ត​នេះ អត្ត​ព​លិ​ក​ភាគច្រើន​ជា​សិស្សានុសិស្ស​រស់នៅក្នុង​ខេត្ត​កែប ខេត្តកំពត និង​រាជធានី​ភ្នំពេញ​។



​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២២ ធ្នូ នេះ ក៏មាន​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ថ្ងៃ​ដំបូង​របស់ខ្លួន​ផងដែរ​៕






Tag:
 រត់ប្រណាំង​
  កែប​
  បុណ្យ​សមុទ្រ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com