ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ថ្នាំ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ដោះស្រាយ​ការបាក់​ទឹកចិត្ត​បានទេ​?
26, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ថ្នាំ​គ្រាប់​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ដោះស្រាយ​អាកា​រៈបាក់​ទឹកចិត្ត​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​។ ការសិក្សា​ដ៏​តូច​មួយ​នេះ​បាន​រកឃើញថា អ្នក​ដែល​លេបថ្នាំ​បំប៉ន​មួយ​នេះ​ប្រាប់ថា បាន​ធូរស្រាល​ច្រើន​លើ​អាកា​រៈបាក់​ទឹកចិត្ត​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​ការសិក្សា​នេះ អ្នកជំងឺ​បានដឹងថា​វា​ជា​ថ្នាំ​អី ដូច្នេះ​ការធូរស្រាល​នេះ​មិនអាច​យល់ថា​វា​ជា​រឿង​ល្អ​ឡើយ ព្រោះ​អ្នកជំងឺ​ស្រួល​វិញ​ដោយសារតែ​ពួកគេ​រំពឹងថា​ថ្នាំ​នេះ​ល្អ​។​

​អ្នកស្រាវជ្រាវ​បាន​សុំ​ឲ្យ​មនុស្សពេញវ័យ​១២៦​នាក់​ដែលមាន​អាកា​រៈបាក់​ទឹកចិត្ត​តិចតួច ឬ​មធ្យម​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ម៉ាញ៉េ​ស្យូ​ម ៦​សប្តាហ៍ និង​ញ៉ាំ​ថ្នាំ​បំប៉ន​ផ្សេងៗ​ទៀត​ដែល​មិនមាន​ម៉ាញ៉េ​ស្យូ​ម ៦​សប្តាហ៍​។ អ្នកជំងឺ​ក៏​នៅតែ​បន្ត​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដដែល​។ អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​រោគសញ្ញា​បាក់​ទឹកចិត្ត​របស់​ពួកគេ​ដោយ​ការ​ទូរស័ព្ទ​ជា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង​។​

​ឥទ្ធិពល​វិជ្ជមាន​ដ៏​ខ្លាំង​មួយ​របស់​ម៉ាញ៉េ​ស្យូ​ម​ចំពោះ​ការបាក់​ទឹកចិត្ត​គឺ​មិនមាន​អ្វី​អាចទៅរួច​ឡើយ​។ សារធាតុ​មួយ​នេះ​ត្រូវបាន​គេ​គិតថា​ដើរតួនាទី​មួយ​ក្នុង​ដំណើរ​ការណ៍​ជីវជាតិ​ជាច្រើន​ក្នុងការ​សម្រួល​ដល់​អារម្មណ៍​មនុស្ស​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com