ពីនេះ ពីនោះ
«​ច្រែស​»,«​ច្រេះ​»​និង​«​ច្រែះ​»​ខុសគ្នា​ដូចម្តេច​?
26, Dec 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ច្រែស​»,«​ច្រេះ​»​និង​«​ច្រែះ​» មាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។ «​ច្រែស​»​សំដៅលើ​សូរ​ដែល​ផ្លែចប និង​អំបែង​ដុំ​ក្រួស​ដែល​គេ​កាប់​ប៉ះ​ត្រូវ​។ រីឯ​«​ច្រេះ​»​សំដៅលើ​ចាំង​រេះ​ឲ្យ​របេះ​បន្តិចៗ​។ ចំណែក​«​ច្រែះ​»​សំដៅលើ​ដែក​មាន​ស្និម​។



​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ច្រែស​»​មានន័យថា សូរ​ដែល​ផ្លែចប និង​អំបែង​ដុំ​ក្រួស​ដែល​គេ​កាប់​ប៉ះ​ត្រូវ​។ ឧទាហរណ៍​៖ សូរ​ច្រែស​។

«​ច្រេះ​»​មានន័យថា កាប់ ឬ​ចាំង​រេះ​ត្រង់​ទី​ខាងៗ​នៃ​វត្ថុ​អ្វីមួយ​ដើម្បី​ឲ្យ​របេះ​បន្តិចៗ​។ ឧទាហរណ៍​៖ ច្រេះ​គល់ឈើ​, ច្រេះ​ដី​ជើង​ដំបូក​។

​ចំណែកឯ «​ច្រែះ​»​មានន័យថា ស្និម​លោហជាតិ​ដែល​កើតចេញពី​ដែក​។ ឧទាហរណ៍​៖ ច្រែះ​កើត​ពី​ដែក​វា​ស៊ី​ដែក ដែក​ឡើង​ស្និម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com