កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឃើញ​ដំណឹង​ដ៏​ជូរចត់ ក្លិប Galatasaray ឲ្យ Eboue មានការ​ងារ​នៅ​ឈុត​យុវជន​
27, Dec 2017 , 7:39 pm        
រូបភាព
Emmanuel Eboue ត្រូវ​ទទួលបាន​ការងា​រ​ដ៏​ល្អ​មួយ​ពី Galatasaray បន្ទាប់ពី​ក្លិប​នៃ​លី​ក​កំពូល​តួ​ក​គី​នេះ​ឮដំណឹង​ពី​ភាព​តោកយ៉ាក​របស់គេ ដោយសារ​ការលែង​លះ និង​ចាញ់ក្តី​អតីត​ភរិយា​យ​អស់ទ្រព្យ​ពី​ខ្លួន រហូតដល់​ពេលខ្លះ​ចង់​សម្លាប់ខ្លួន​ទៀតផង​។​



​លោក Fatih Terim អ្នកចាត់ការ​ទូទៅ​ក្រុម Galatasaray បានផ្តល់​តំណែង​មួយ​ឲ្យ Eboue ជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រោម​អាយុ​១៤​ឆ្នាំ ដើម្បី​ស្តា​ស្ថានភាព​ដ៏​លំបាក​របស់គេ​ឡើងវិញ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ជូ​ចត់​នៅ​ថ្ងៃបុណ្យ​ណូអែល​អំពី​អតីត​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Arsenal នេះ​។​


លោក Fatih Terim អ្នកចាត់ការទូទៅក្រុម Galatasaray ដែលផ្តល់ការងារឲ្យ Eboue

«​យើង​បានឮ​ព័ត៌មាន​អំពី Eboue នៅក្នុង​បន្ទប់​ប្តូរ​សំលៀកបំពាក់ ហើយ​ខ្ញុំ​បាន​ជូនដំណឹង​នេះ​ទៅកាន់​ថ្នាក់លើ​នៅពេលនោះ​ភ្លាមៗ​។ យើង​នឹងធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ជួយ​មិត្ត​របស់ខ្ញុំ​»​។ នេះ​ជាស​ម្តី​របស់លោក Terim វ័យ​៦៤​ឆ្នាំ ដែលជា​អ្នកចាត់ការ Galatasaray​ផង និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទួ​ក​គី​ផង​។​

Eboue ពិតជា​រីករាយ​ក្រោយ​ទ​ទួ​បាន​តំណែង​នេះ ហើយ​លើកឡើងថា​៖«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ប្រសិនបើ Fatih ពិតជា​ផ្តល់​ការងារ​សម្រាប់​ខ្ញុំ​ជាមួយ Galatasaray មែន​។ Fatih Terim គឺជា​ឪពុក​របស់ខ្ញុំ​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំងណាស់​ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​គាត់​ព្រោះ​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំងណាស់​»​។​

​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័រ វ័យ​៣៤​ឆ្នាំ Eboue បាន​រៀបរាប់​ពី​ភាព​វេទនា​ក្រោយ​ចាញ់ក្តី​លែងលះ​ភរិយា​បែលហ្ស៊ិក Aurelie អស់ទាំង​ទ្រព្យសម្បត្តិ​ពី​ខ្លួន​គ្មាន​ទីពឹង ថែមទាំង​មិនបាន​ជួប​មុខ​កូនស្រី​ទាំងពីរ Clara វ័យ​១៤​ឆ្នាំ និង Maeva វ័យ​១២​ឆ្នាំ ហើយ​រហូត​ឈានដល់​ចង់​ធ្វើអត្តឃាត​ទៀតផង​។​

Eboue ធ្លាប់តែ​រកលុយ​បាន​រាប់លាន​ដុល្លារ​អាមេរិក​កាលពី​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ជាមួយ Arsenal និង Galatasaray ប៉ុន្តែ​ឥឡូវនេះ​រូបគេ​កំពុងធ្វើការ​នៅ​កសិដ្ឋាន​មួយកន្លែង គ្នាន​ផ្ទះសំបែង​ផ្ទាល់ខ្លួន រស់នៅក្នុង​ផ្ទះ​របស់​មិត្តភក្តិ បោក​ខោអាវ​ដោយ​ដៃ​ខ្លួនឯង និង​គេច​ពី​ប៉ូលិស​ទៀតផង​។​


អតីតភរិយា Eboue នាង Aurelie ក្នុងពិធីរៀបការ

​ដោយសារ​ចាញ់ក្តី​លែងលះ​ជាមួយ​ភរិយា អតីត​ខ្សែការពារ​ដែល​លេង​ឲ្យ Arsenal ៧​ឆ្នាំ​រូបនេះ ត្រូវបញ្ជូន​ប្រាក់ចំណូល​ដែល​គេ​រកបាន​ទាំង​ប៉ុន្មាន​ទៅ​ឲ្យ​កូន និង​ប្រពន្ធ​គ្នាន​សេសសល់​អ្វី​សម្រាប់​ខ្លួនឯង​ឡើយ​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ករណីនេះ​តុលាការ​នឹង​ស៊ើបអង្កេត​ឡើងវិញ ហើយ​រំពឹងថា Eboue អាច​ត្រូវបាន​លុបចោល​បណ្តឹង​របស់​អតីត​ភរិយា​ខ្លួន​វិញ​៕


Tag:
 បាល់ទាត់​
  Emmanuel Eboue
  Galatasaray
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com