ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​មនុស្ស​ចាស់​បាក់ធ្មេញ​ហើយ នៅតែ​ព្យាយាម​ញ៉ាំ​ត្របែក​?
28, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​ផ្លែ​ត្របែក អាច​ផ្តល់​ដល់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​អាច​ញ៉ាំ​ផ្លែ​ត្របែក​មួយថ្ងៃ​ចំនួន​មួយ​ផ្លែ វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើតមាន​ជំងឺ​ផ្តាសាយ​នោះទេ​។ ជាពិសេស វា​សម្បូរ​វីតាមីន​E ដែល​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​ក្មេង​ជាង​វ័យ​ទៀតផង​។​

2.    វា​នឹង​ជួយ​រក្សា​អារម្មណ៍​អ្នក​ឲ្យ​ស្ងប់ ដោយ​ពុំ​សូវ​ឆេវឆាវ​នោះទេ​។​

3.    នៅក្នុង​ផ្លែ​ត្របែក​នេះ ក៏​សម្បូរ​សារធាតុ​ជាច្រើន ដែល​អាចជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​មូល​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ផងដែរ​។​

4.    នៅក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​អេ ដែល​អាចជួយ​ការពារ​ភ្នែក​របស់​អ្នក​ឲ្យ​មើលឃើញ​ច្បាស់​។​

5.    ក្រោយ​ពេលដែល​អ្នក​ពិសារ​ច្រើន​រួច វា​នឹងធ្វើ​ឲ្យ​សក់​អ្នក​ស្អាត​។​

6.    វា​ក៏​អាចជួយ​បញ្ចុះ​កាឡូរី និង​សម្ពាធ​ឈាម​របស់​អ្នក​ផងដែរ​។ ដូចនេះ សុខភាព​អ្នកនឹង​មិនសូវ​ជួបនឹង​បញ្ហា​នោះទេ​។​

7.    ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នកដំណើរ​ការល្អ​។ ដូចនេះ អ្នកនឹង​ងាយស្រួល​បត់ជើង ដោយ​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com