ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
វីដេអូ
ចង្កូតឡាន-កង់ស៊ីក្លូ-ច្រវាក់ម៉ូតូ...ត្រូវបានលោក សុភារះ ច្នៃជាយានជំនិះមួយប្លែក
01, Jan 2018 ,
8:59 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ លោក ឯម សុភារះ ជាអ្នកដឹកទំនិញនៅម្ដុំគីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ។ ជាអតីតជាងផ្សារដែក លោក សុភារះ បានឆ្លៀតពេលទំនេរច្នៃយានជំនិះដ៏ប្លែកពីគេមួយ ដែលមានគ្រឿងបង្គុំរបស់រថយន្ត ម៉ូតូ រ៉ឺម៉ក ស៊ីក្លូ និងកង់បញ្ចូលគ្នា ដោយចំណាយថវិកាជិត១ពាន់ដុល្លារ។ យានជំនិះនេះមានរូបរាង និងទំហំស្រដៀងរ៉ឺម៉ក ប៉ុន្តែប្រើចង្កូតរថយន្ត កង់ស៊ីក្លូ ច្រវាក់ម៉ូតូ ឈ្នាន់ធាក់ជាឈ្នាន់កង់ មានបំពាក់អំពូលសូឡាសម្រាប់បំភ្លឺផ្លូវនៅពេលយប់ ភ្លើងស៊ីញូ និងកញ្ចក់ឆ្វេងស្ដាំ និងមានកន្លែងសម្រាប់តែកុងម្នាក់ និងអ្នកធាក់៣នាក់ ព្រមទាំងកន្លែងដាក់អីវ៉ាន់នៅផ្នែកខាងក្រោយ។
លោក សុភារះ បានដាក់ឈ្មោះយានចម្លែកនេះថា «កង់ខ្មែរថែសុខភាព» ព្រោះលោកចង់បញ្ជាក់ថាកង់នេះច្នៃដោយកូនខ្មែរ និងបានចូលរួមបន្ថយការបំពុលបរិស្ថាន។ កន្លងមក លោក សុភារះ ក៏ធ្លាប់បានច្នៃរ៉ឺម៉កមួយគ្រឿង សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។ ដោយឡែកសម្រាប់កង់នេះ តាមលោក ភារះ ត្រូវលាបថ្នាំឲ្យថ្មី និងដាក់ដំបូលទៀត។ បន្ទាប់ពីរួចរាល់ លោកនឹងដាក់លក់ កង់ ដែលអាចជិះដើម្បីហាត់ប្រាណជាគ្រួសារ ឬសម្រាប់ជិះកម្សាន្តនៅតាមរមណីយដ្ឋាននានា៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
(លោកអ្នកអាចទាក់ទង លោក ឯម សុភារះ តាមលេខទូរសព្ទ ០៨១៩២០ ៧៧០)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឯម សុភារះ
កង់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម