ជាតិ
ក្រៅពី​អាពាហ៍ពិពាហ៍​រវាង «​ក​ម្លោះ​» និង «​ក្រមុំ​» សម្តេច ហ៊ុន សែន មិន​ចូលរួម​ឡើយ​
04, Jan 2018 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ដែល​ធ្លាប់មាន​ប្រវត្តិ​ការ​រួចហើយ អាច​អញ្ជើញសម្តេច​នាយករដ្ឋមន្ត្រី បាន ប៉ុន្តែ​លោកអ្នក​នឹងមិន​ឃើញ​វត្តមាន​របស់​សម្តេច​ឡើយ​! សម្តេច ហ៊ុន សែន ទំនងជា​ចង់​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​រក្សា​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ខ្លួន ពីព្រោះ​វា​ជា​រឿង​ដ៏​លំបាក មុន​ឈានដល់​ដំណាក់កាល​នេះ​។​



​ថ្លែង​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេច ហ៊ុន សែន បានប្រកាសថា សូម្បីតែ​ក្មួយបង្កើត​របស់ខ្លួន ឲ្យ​តែ​ធ្លាប់មាន​ប្រវត្តិ​រៀបការ សម្តេច​នឹងមិន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះឡើយ ព្រោះ​សម្តេច មិន​ចង់​អង្គុយ​យូរ​ក្នុង​ពិធី ដោយ​ទុកពេល​បំពេញការងារ​ដ៏​មមាញឹក​របស់ខ្លួន​ផ្សេងទៀត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹងត្រូវ​ប្រារព្ធ​ខួប​៤២​ឆ្នាំ​នៃ​ពិពាហ៍ ពិពាហ៍​ក្នុង​របប​ខ្មែរក្រហម ជាមួយ​សម្តេច ប៊ុន រ៉ានី (​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៩៧៦) បាន​រំលឹក​ពី​ប្រវត្តិ​ស្នេហ៍​ដ៏​លំបាក​របស់ខ្លួន​។ ក្នុងន័យនេះ សម្តេច​ទំនងជា​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ត្រូវ​ចេះ​រក្សា​ចំណងអាពាហ៍ពិពាហ៍ ដោយ​មិនត្រូវ​បែកបាក់​រហូតដល់​មានការ​លែងលះ​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេច​ក៏​មិន​ភ្លេច​ចំណងដៃ​ដែរ​!


Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com