កីឡាជាតិ
ជាតិ
ទិដ្ឋភាព​ពិធី​ក្រុង​ពលី​នៃ​ការប្រកួត​កីឡា​និង​ពិព័រណ៍​កងទ័ព​ដើម្បី​អបអរ​ជ័យជម្នះ​៧​មករា​
09, Jan 2018 , 2:07 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារ​យោធា​ដើម្បី​អបអរ​ជ័យជម្នះ ៧ មករា នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​កោះ​ពេជ្រ​។ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​កងទ័ព​បានរៀបចំ​ពិធី​ក្រុង​ពលី​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​ជាច្រើនរូប​។​



​មុន​៣​ថ្ងៃ​នៃ​ការប្រកួត​កីឡា​កងទ័ព និង​ពិព័រណ៍​សម្ភារ​យោធា​មកដល់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានរៀបចំ​ពិធី​ក្រុង​ពលី​សុំ​សេចក្តីសុខ​ម្ចាស់​ទឹក​ម្ចាស់​នៅ​ទីតាំង​ក្នុង​បរិវេណ​កោះ​ពេជ្រ​។ ពិធី​ក្រុង​ពលី​នេះ​រៀបចំឡើង​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត នាយរងសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​។



​លើសពីនេះ​ទទួលបាន​ការចូលរួម​ពី​សំណាក់​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជាអគ្គស្នងការ​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​នឹង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​។



​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារ​កងទ័ព​រៀបចំឡើង​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា និង​ដើម្បី​ផ្សារភ្ជាប់​មិត្តភាព​រវាង​កងទ័ព​និង​មហាជន​ឲ្យ​កាន់​មាន​ភាពស្និទ្ធស្នាល​។ ព្រឹត្តិការណ៍​ប្រកួត​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​កោះ​ពេជ្រ​។



​ក្រៅពី​ប្រកួត​កីឡា​និង​ពិព័រណ៍​សម្ភារ​កងទ័ព​ខាងលើ ក៏មាន​ការតាំងពិព័រណ៍​ផលិតផល និង​សម្ភារ​បម្រើ​ឲ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​កងទ័ព និង​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ជួរមុខ​កម្ពុជា​នាពេល​រាត្រី​ទៀតផង​៕    




















Tag:
 កីឡា​កងទ័ព​
  ហ៊ុន ម៉ា​ណែ​ត​
  ក្រុង​ពលី​
© រក្សាសិទ្ធិដោយ thmeythmey.com