សន្និសីទ​អាហារូបករណ៍​ប្រចាំឆ្នាំ​លើក​ទី​៦​ខាងមុខនេះ នឹង​ផ្ដល់​គន្លឹះ​សំខាន់ៗ​ដើម្បីអោយ​និស្សិត​មានឱកាស​ទៅ​សិក្សា​ក្រៅប្រទេស​
អត្ថបទពាណិជ្ជកម្ម
សន្និសីទ​អាហារូបករណ៍​ប្រចាំឆ្នាំ​លើក​ទី​៦​ខាងមុខនេះ នឹង​ផ្ដល់​គន្លឹះ​សំខាន់ៗ​ដើម្បីអោយ​និស្សិត​មានឱកាស​ទៅ​សិក្សា​ក្រៅប្រទេស​
11, Jan 2018 , 9:35 am        
រូបភាព
​ភ្នំពេញ​៖​ក្រុមហ៊ុន​អនុស្សា​នឹង​រៀបចំ​សន្និសីទ​អាហារូបករណ៍​ប្រចាំឆ្នាំ​លើក​ទី​៦​ខាងមុខនេះ ដែលមាន​ស្ថានទូត​ធំៗ និង​ស្ថាប័ន​ផ្ដល់​អាហារូបករណ៍​ចំនួន​៦ និង​អតីត​និស្សិត​អាហារូបករណ៍​ជាច្រើនរូប​នឹងចូលរួម​ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​៦ ដើម្បី​ចែករំលែក​គន្លឹះ​សំខាន់ៗ​ក្នុងការ​ត្រៀម និង ចាប់យក​ឱកាស​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២១ ខែមករា ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (​តិច​ណូ​) ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច​។​

​ដោយ​មើលឃើញ​ពី​សារៈសំខាន់ និង​តម្លៃ​នៃ​ធនធានមនុស្ស​តាមរយៈ​ការអប់រំ ក្រុមហ៊ុន​អនុស្សា​បានរៀបចំ​សន្និសីទ​អាហារូបករណ៍​ប្រចាំឆ្នាំ​លើក​ទី​៦ ក្នុង​គោលបំណង​ពង្រីក​ធនធានមនុស្ស ដោយ​ការ​ជម្រុញ​អោយ​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា​ទទួលបាន​ចំណេះដឹង​បន្ថែម​អំពី​បែបបទ​ក្នុង​ការដាក់​អាហារូបករណ៍ តម្រូវការ និង  លក្ខខណ្ឌ​នៃ​អាហារូបករណ៍​ល្បីៗ ចាប់ពី​កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​វគ្គ​សិក្សា​ខ្លី ក៏ដូចជា​ការបង្កើន​ភា​ព​ប្រកួតប្រជែង​របស់​ពួកគេ​ដើម្បី​ទទួលបាន​នូវ​អាត្រា​ជោគជ័យ​ខ្ពស់​ក្នុង​អាហារូបករណ៍​ថ្នាក់​តំបន់ និង អន្តរជាតិ​។​



​វត្ដ​មាន​ស្ថានទូត​ផ្តល់​អាហារូបករណ៍​ធំៗ និង​វាគ្មិន​ដែលមាន​បទពិសោធន៍​ជាច្រើនរូប នឹងធ្វើ​បទ​បង្ហាញ​អំពី​ដំណើរ​នៃ​ការស្នើសុំ​អាហារូបករណ៍ មុខវិជ្ជា​ប្រលង របៀប​បំពេញបែបបទ ក៏ដូចជា​គន្លឹះ​ផ្សេងៗ​ក្នុងការ​ត្រៀម​ខ្លូន​ទុកជាមុន​ឲ្យ​មាន​ប្រសិទ្ធិភាព​។ ក្នុងនោះ​ផងដែរ នឹងមាន​ការបកស្រាយ​លម្អិត​អំពី​អាហារូបករណ៍​ល្បីៗ​ដែល​ផ្តល់​មក​និស្សិត​កម្ពុជា​ជា​រៀងរាល់ឆ្នាំ  អាហារូបករណ៍​ដែល​ផ្ដល់អោយ​សិស្ស​និស្សិត​អន្តរជាតិ​នៅ​ទូទាំង​សកលលោក និង​អាហារូបករណ៍​ដែល​ផ្តល់​ដោយផ្ទាល់​ពី​សាកលវិទ្យាល័យ​នៅ​បរទេស​។



​លោក Seng Pyseth តំណាង​ក្រុមហ៊ុន​អនុស្សា​លើ​ឡើង​ថា​៖ ប្រធានបទ​ដែល​សំខាន់ៗ​ដែល​ត្រូវ​ចែករំលែក​គឺ​សំដៅ​ទៅលើ​បទពិសោធន៍​ជាក់ស្ដែង​របស់​បញ្ញា​វ័ន​ទាំង​៩​រូប​ពី​របៀប​ដែល​ត្រូវ​ទទួលបាន​អាហារូបករណ៍​។​បន្ថែម​ពីនេះ​ទៀត​សន្និសីទ​នេះ​នឹង​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ជជែក​ពិភាក្សា​ដើម្បីអោយ​អ្នកចូលរួម​យល់​កាន់តែច្បាស់​ពី​ប្រភពព័ត៌មាន​អាហារូបករណ៍ ប្រភេទ​អាហារូបករណ៍​ល្បីៗ តិច​និក​ក្នុងការ​សរសេរ Personal Statement និង Study Plan និង​ព័ត៌មាន​លម្អិត​ដើម្បី​ត្រៀម​សម្ភាសន៍​។​លោក​បន្តទៀតថា​៖​ក្នុង​មួយឆ្នាំ​ទៅក្នុង​មួយឆ្នាំ​ដែលមាន​អ្នកចូលរួម​ចន្លោះ​ពី​១៥០០​អ្នក​ឡើង​ទៅហើយ​ក្នុងឆ្នាំនេះ​លោក​ក៏​រំពឹងថា​និង​មាន​អ្នកចូលរួម​ច្រើន​មិន​ខុសពី​ឆ្នាំមុន​ឡើយ​។​

​សន្និសីទ​អាហារូបករណ៍​ឆ្នាំនេះ សិស្ស​និស្សិត​នឹង​យល់ដឹង​បន្ថែម​អំពី​ជំហាន​នៃ​ការ​រៀបចំខ្លួន ដូចជា​ពិន្ទុ តេស្ត​ភាសាបរទេស កិច្ចការ​សហគមន៍ និង​អាច​វាយតម្លៃ​សមត្ថភាព​របស់ខ្លួន ហើយ​បំពេញបន្ថែម​នូវ​ភាពខ្វះ​ចន្លោះ​ដែលមាន​សារៈសំខាន់​ដល់​ការប្រកួតប្រជែង​ដណ្ដើមយក​អាហារូបករណ៍​។

​សូមបញ្ជាក់​ផង​ដែលថា​៖​ស​និ្ន​សីទ​អាហារូបករណ៍​លើក​ទី​៦​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២១ ខែមករា ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (​តិច​ណូ​) ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច​។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភ​ធំ​ដោយ​ថ្នាំ​ពណ៌​ជាតិ​​សហការ​ឧបត្ថម្ភ​ដោយ ​Berocca និង IELTS ។​

​ព័ត៌មាន​បន្ថែម ទាក់ទង 012 230 140 និង 010 911 776 ឬ Facebook: Anussa Event Planner​។



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com