ពីនេះ ពីនោះ
«វិវត្ត»,«វិវដ្ត» និង «វិវឌ្ឍន៍»មានន័យខុសគ្នាដូចម្តេច?
× ពាក្យទាំងនេះ មានសូរសព្ទសំឡេងដូចគ្នា តែន័យផ្សេងគ្នា។ បើសិនជាអ្នកអានមិនបានចាប់អារម្មណ៍លើពាក្យទាំងនេះទេ ប្រាកដជាមានការប្រើខុស។ តើ«វិវត្ត»,«វិវដ្ត» និង «វិវឌ្ឍន៍»មានន័យខុសគ្នាដូចម្តេច?
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «វិវត្ត»មានន័យថា សេចក្តីស្ងាត់, ដែលគួរឱ្យវីវេក។ ឧទាហរណ៍៖ ទីវិវត្ត ឬ ទីស្ងាត់។
«វិវដ្ត»មានន័យថា ដំណើរវិលត្រឡប់ ការត្រឡប់មកសារជាថ្មី។ ឧទាហរណ៍៖ ដំណើរវិវដ្តនៃការកើត និងស្លាប់។
ចំណែក«វិវឌ្ឍន៍»ជានាមសព្ទ មានន័យថា សេចក្តីចម្រើន។ ឧទាហរណ៍៖ ប្រទេសមានការវិវឌ្ឍន៍បានដោយសារតែមានធនធានមនុស្សល្អៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com