ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិកជាង៧០០នាក់មកពី៣៥ប្រទេសបានចូលរួមរត់ Ultra Trail ដែលប្រើពេលប្រមាណ២៤ម៉ោង
12, Jan 2018 ,
4:56 pm
រូបភាព
×
ដោយ:
ព្រឹត្តិការណ៍រត់ប្រណាំងកាត់ព្រៃប្រឹក្សា ផ្ទះប្រជាពលរដ្ឋ និងប្រាង្គប្រាសាទបុរាណជុំវិញតំបន់អង្គរដែលគេឲ្យឈ្មោះថា«Angkor Ultra Trail»ទទួលបានអត្តពលិកជាតិនិងអន្តរជាតិមកពី៣៥ប្រទេសជាង៧០០នាក់បានចុះឈ្មោះចូលរួម។ ព្រឹត្តិការណ៍ដែលតម្រូវឲ្យអត្តពលិករត់រហូត១២៨គីឡូម៉ែត្រនេះ រៀបចំឡើងដើម្បីស្វែងរកថវិកាជួយដល់អំពើមនុស្សធម៌។
បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអត្តពលិកជាង៧០០នាក់ហើយបានចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ដែលរៀបចំពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រអង្គរខេត្តសៀមរាប។ អត្តពលិកទាំងនេះមកពី៣៥ប្រទេសទូទាំងពិភពលោក ខណៈបារាំងឈរលេខ១ និងវៀតណាមឈរលេខ២។ ចំនួនអត្តពលិកចូលរួមកើនឡើងជាង១០ភាគរយបើធៀបនឹងឆ្នាំមុនមានជាង៥០០នាក់។
ព្រឹត្តិការណ៍ Angkor Ultra Trail ជាការរត់ប្រណាំងចម្ងាយឆ្ងាយដែលតម្រូវឲ្យអត្តពលិករត់ចម្ងាយ១២៨គីឡូម៉ែត្រ ដោយរត់កាត់ព្រៃប្រឹក្សា ប្រាង្គប្រសាទបុរាណ វាលស្រែ និងភូមិស្រុករបស់ប្រជាពលរដ្ឋ។ សម្រាប់វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រអត្តពលិកម្នាក់ៗត្រូវចំណាយពេលរត់ប្រមាណ២៤ម៉ោង ពោលគឺចេញដំណើរនៅថ្ងៃទី១៩ ហើយចប់នៅថ្ងៃទី២០ មករា ឆ្នាំ២០១៨។ តែក្នុងអំឡុងពេលរត់អត្តពលិកម្នាក់ៗអាចឈប់សម្រាកហូបអាហារសម្រន់មុនបន្តដំណើរទៅមុខបាន។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងកាត់ឧបសគ្គនេះធ្វើឡើង ដើម្បីប្រមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌នានា។ លើសពីនេះ ដើម្បីផ្សព្វផ្សាយក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ និងដើម្បីរួមចំណែកថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្នានអង្គរ។
លោក វ៉ាត់ ចំរើន (កណ្តាល)ថ្លែងក្នុងសន្និសីទសារព័ត៌មានការរត់ប្រណាំង Angkor Ultra Trail នៅទីស្នាក់ការ NOCC
ប្រសិនបើអត្តពលិកមួយចំនួនមិនអាចរត់ប្រណាំងចម្ងាយឆ្ងាយខាងលើបានពួកគេអាចជ្រើសរើសវិញ្ញាសាផ្សេងៗទៀត។ ព្រឹត្តិការណ៍ Angkor Ultra Trail មាន៣វិញ្ញាសាគឺរត់ចម្ងាយ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ៤២គីឡូម៉ែត្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រត់ប្រណាំង
Angkor Ultra Trail
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម