ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការធ្វើតេស្តឈាមថ្មីអាចជួយបង្ការការប្រើថ្នាំផ្សះខុសបាន
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ការធ្វើតេស្តឈាមថ្មីមួយអាចជួយគ្រូពេទ្យវិភាគដឹងថា ការបង្ករោគបង្កឡើងដោយបាក់តេរីឬវីរុសក្នុងរយៈពេលតែពីរម៉ោង។ តេស្តនេះ ដែលពិនិត្យទៅលើផ្លូវប្រូតេអ៊ីនក្នុងឈាម អាចជួយរកឃើញគោលដៅសមស្របលើការប្រើប្រាស់ទាំងថ្នាំផ្សះ និងថ្នាំសម្លាប់វីរុស។
ករណីភាគច្រើន វាមិនច្បាស់លាស់សោះថាតើរោគសញ្ញារបស់មនុស្សម្នាក់កំពុងតែបង្កឡើងដោយការបង្ករោគពីបាក់តេរីឬវីរុស ហើយការធ្វើតេស្តបច្ចុប្បន្នអាចដឹងលុះត្រាតែមានរយៈពេលច្រើនថ្ងៃឯណោះ។ ក្នុងករណីជំងឺធ្ងន់ធ្ងរ ថ្នាំផ្សះច្រើនតែត្រូវបានគេប្រើឲ្យហើយខណៈពេលកំពុងតែរងចាំលទ្ធផល ហើយវាអាចនាំឲ្យមានបញ្ហាស៊ាំថ្នាំផ្សះថែមទៀតផង។
អ្នកស្រាវជ្រាវដែលមកពីប្រទេសអ៊ីស្រាអែល ហើយបានផលិតនូវការធ្វើតេស្តនេះ ដោយបានអនុវត្តលើកុមារ និងមនុស្សធំប្រមាណ ១០០២នាក់ ដែលបានសម្រាកក្នុងមន្ទីរពេទ្យ។ តេស្តនេះល្អត្រង់ថាអាចបែងចែកការបង្ករោគដោយបាក់តេរី និងវីរុសបាន ហើយក៏អាចយកអ្នកទុកដាក់នៅកន្លែងមាន ឬគ្មានជំងឺឆ្លងបានដែរ។
យ៉ាងណាមិញ វាត្រូវការមនុស្សច្រើនដើម្បីប្រើប្រាស់ និងធ្វើតេស្តដឹងអំពីប្រសិទ្ធភាពរបស់វា ហើយវាក៏មិនត្រូវមានការប្រើប្រាស់ណាមួយសម្រាប់មធ្យោបាយព្យាបាលជំងឺនៅឡើយដែរ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com