ពីនេះ ពីនោះ
ឈ្មួញរកស៊ីនៅកំពង់លួង ប្រើទូកជាមធ្យោបាយលក់ផលិតផលរបស់ពួកគេ
× ប្រជាជននៅភូមិបណ្តែតទឹក កំពង់លួង ក្នុងខេត្តពោធិសាត់ ពួកគេរស់នៅលើទឹកពេញមួយឆ្នាំ។ ទូកគឺជាមធ្យោបាយតែមួយគត់ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទៅមកតាមផ្ទះ។ អ្នកលក់ដូរ បានបណ្តែតទូកដើម្បីលក់ផលិតផលរបស់ពួកគេមានដូចជា ម្ហូបអាហារ សាច់ស្រស់ បន្លែ និងសម្ភារៈបរិក្ខាអគ្គិសនី ដូចជាទូរទស្សន៍ជាដើម។ អ្នកជំនួញទាំងនោះ ភាគច្រើនជាជនជាតិខ្មែរ និងវៀតណាម។ ជនជាតិទាំងពីរនេះ គេរស់នៅដាច់ដោយឡែកពីគ្នាដោយសារទំនៀមទម្លាប់ និងរបៀបរស់នៅផ្សេងគ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com