ពីនេះ ពីនោះ
ចូរធ្វើខ្លួនជាProactive កុំធ្វើជា Reactive!
× មនុស្សមានសេចក្តីសុខបានអាស្រ័យលើការជ្រើសរើសបុគ្គលលក្ខណៈដែលសាកសម។ នៅលើលោកនេះមានមនុស្សពីរប្រភេទ គឺមនុស្ស Proactive និង Reactive។ មនុស្ស Proactive ប្រែមកជាភាសាខ្មែរ ជាបុគ្គលចេះទទួលខុសត្រូវ និងធ្វើអ្វីមួយឱ្យសម្រេចឡើង ឯមនុស្ស Reactive ចូលចិត្តទម្លាក់កំហុសលើអ្នកដទៃ និងអង្គុយចាំឱ្យអ្វីមួយកើតមានលើខ្លួន។
ហេតុអ្វីត្រូវធ្វើជាមនុស្ស Proactive ជាជាង Reactive? ធ្វើខ្លួនឯងឱ្យក្លាយជាមនុស្ស proactive បង្ហាញឱ្យឃើញនូវទង្វើល្អៗ ដែលផ្តោតអារម្មណ៍លើអ្វីដែលខ្លួនអាចគ្រប់គ្រងបាន ដើម្បីធ្វើឱ្យពួកគេមានសន្តិភាពផ្លូវចិត្ត និងមានម្ចាស់ការលើខ្លួនឯង។ រៀនញញឹមដាក់បញ្ហា និងរៀនរស់នៅជាមួយបញ្ហាទោះបីមិនអាចដោះស្រាយបានក៏ដោយ។
ដើម្បីផ្លាស់ប្តូរច្នៃខ្លួនឯងឱ្យក្លាយជាបុគ្គល Proactive ត្រូវហ៊ានចំណាយលើរឿងទាំងអស់នេះជាមុនសិន៖ មនុស្ស Proactive បែបនេះ គឺឋិតនៅឆ្ងាយពីមនុស្សផ្សេងៗ ដែលមិនស្តែងឱ្យឃើញនូវ កំហឹង ចេះទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន គិតមុននឹងធ្វើ ចាប់ផ្តើមម្តងទៀតបន្ទាប់ពីបរាជ័យ ស្វះស្វែងរកមធ្យោបាយថ្មីៗ ដើម្បីធ្វើកិច្ចការឱ្យសម្រេច ផ្តោតលើបញ្ហាដែលខ្លួនមាន និងមិនបារម្ភនឹងបញ្ហាដែលខ្លួនមិនអាចដោះស្រាយបាន។
ជៀសវាងធ្វើជា Reactive ក្រៅពីចាត់ទុកខ្លួនឯងជាជនរងគ្រោះ មនុស្ស Reactive ឆាប់ទម្លាក់កំហុសលើគេ ខឹងភ្លាម និយាយភ្លាម យំយែក រងចាំអ្វីមួយកើតមានដល់ខ្លួន និងផ្លាស់ប្តូរតែនៅពេលទល់ច្រក។
តែចូរចងចាំថា អ្នកមិនត្រូវធ្វើជាមនុស្សដែលល្អឥតខ្ចោះនោះឡើយ និងកុំបណ្តោយខ្លួនក្លាយជា មនុស្ស Reactive។ ពេលនេះកត្តាដែលសំខាន់ត្រូវរៀបចំខ្លួនជា Proactive រហូតដល់ក្លាយជាទម្លាប់ល្អ៕
ដកស្រង់ពីសៀវភៅ ទម្លាប់៧យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យ រក្សាសិទ្ធដោយ Entertainment and Knowledge
© រក្សាសិទ្ធិដោយ thmeythmey.com