កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអាមេរិក Christian Coleman ប្រើពេល៦.៣៧វិនាទីលើការរត់ចម្ងាយ៦០ម៉ែត្រ
× កីឡាករអាមេរិក Christian Coleman បានបង្កើតកំណត់ត្រាថ្មីលើពិភពលោកលើវិញ្ញាសារត់ចម្ងាយ៦០ម៉ែត្រ ដោយប្រើថិរវេលាតែ ៦.៣៧វិនាទី នាព្រឹត្តិការណ៍ Clemson Invitational ក្នុងរដ្ឋ South Carolina កាលពីថ្ងៃសុក្រ ទី១៩ ខែមករា។
កំណត់ត្រាដែលកីឡាករវ័យ២១ឆ្នាំនេះ សម្រេចបាននោះ មានថិរវេលាលឿនជាងកំណត់ត្រាចាស់តែ ០.០២វិនាទីប៉ុណ្ណោះ ។ ម្ចាស់កំណត់ត្រាចាស់ គឺកីឡាករ Murice Greene ដែលសម្រេចបានដល់ទៅពីរលើកក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០១ ។
Christian Coleman ដែលជាម្ចាស់មេដាយប្រាក់ពិភពលោកលើចម្ងាយ១០០ម៉ែត្រ ក៏នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ 2018 World Indoor Championships ដែលរៀបចំដោយសហព័ន្ធអត្តពលកម្មអន្តរជាតិ (IAAF) នៅទីក្រុង Birmingham ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិនា ផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com