ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​កៅស៊ូ កើនឡើង ៣០​ភាគរយ​នៅ​ឆ្នាំ​២០១៧
05, Mar 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​ជ័រកៅស៊ូ​ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន ១៨,៨​ម៉ឺន​តោន កើនឡើង ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។



​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន ១៨,៨​ម៉ឺន​តោន​នេះ មានតម្លៃ​សរុប​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ដោយ​តម្លៃ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៧ គិត​ជា​មធ្យម ១៥៨៦​ដុល្លារ​ក្នុង​មួយ​តោន​។ ថ្លៃ​កៅស៊ូ​បាន​កើនឡើង​ចំនួន ៣០៣​ដុល្លារ​ក្នុង​មួយ​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​

​របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹងថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​ចំនួន ៤៣,៦​ម៉ឺន​ហិកតា ដែល​ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ១៧​ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​ចំនួន ២៦,៦​ម៉ឺន​ហិកតា​៕


Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com