ពីនេះ ពីនោះ
«​ជំរុញ​» និង​«​ជម្រុញ​»​ជា​ព្យាង្គ​រាយ ឬ​ព្យាង្គ​តម្រួត​?
29, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មេរ​ខ្លះ​នៅតែ​ប្រកែក​គ្នា​ថា តើ «​ជំរុញ​» ជា​ព្យាង្គ​រាយ ឬ​«​ជម្រុញ​»​ជា​ព្យាង្គ​តម្រួត មួយណា​ត្រឹមត្រូវ​?



​ពាក្យ​ដែល​គប្បី​សរសេរ​គឺ «​ជំរុញ​»​ជា​ព្យាង្គ​រាយ​។ បើ​ស្មេរ​ទាំងអស់​សរសេរ «​ជម្រុញ​»​ជា​ព្យាង្គ​តម្រួត ពិតជា​ប្រាសចាក​ពី​វចនានុក្រម​ខ្មែរ​។
​លើកលែងតែ​ពាក្យ​មួយចំនួន​ដែល​រក្សា​នៅ​ធាតុ​ដើម​មានដូចជា​៖ ជំរុញ មិនមែន​ជម្រុញ​, ជំងឺ មិនមែន ជម្ងឺ​, សំរាម មិនមែន សម្រាម​, កំណើត មិនមែន​ក​ម្ណើ​ត​។​ល​។​

​ស្មេរ​ទូទៅ​ច្រឡំ​ពាក្យ​ខ្លះ ដោយសារតែ​ពាក្យ​ទាំងនោះ ត្រូវបាន​ប្តូរ​ពី​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​មានដូចជា​៖ តំរូវ ទៅជា​តម្រូវ​, សំរាប់ ទៅជា​សម្រាប់​, គំរោង ទៅជា​គម្រោង​, សំលាប់ ទៅជា​សម្លាប់​, សំឡាញ់ ទៅជា​សម្លាញ់​, សំរួល ទៅជា​សម្រួល​, ចំលើយ ទៅជា​ចម្លើយ​, សំបូរ ទៅជា​សម្បូរ​, សំភី ទៅជា​សម្ភី​។​ល​។ សំដី​ចំណែកឯ​ពាក្យ​ខ្លះ អាច​សរសេរ​បាន​ទាំង​ព្យាង្គ​រាយ ឬ​ព្យាង្គ​តម្រួត​ក៏បាន ដូចជា សំដី ឬ​សម្តី​, សំគាល់ ឬ​សម្គាល់​, សំដែង ឬ​សម្តែង​ជាដើម​។​

​ហេតុដូច្នេះ ស្មេរ​ខ្លះ​គិតថា​ពាក្យ «​ជំរុញ​» នេះ​ប្រហែលជា​ប្តូរ​ពី​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​ដែរ​ហើយ​។ ការពិតទៅ ពាក្យ​«​ជំរុញ​»​នេះ សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានធ្វើ​ការកែសម្រួល​ឱ្យនៅ​ដូចដើម ជា​ព្យាង្គ​រាយ​ដដែល​។  ការបកស្រាយ​ខាងលើនេះ ដោយ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com