ពីនេះ ពីនោះ
អ្វី​ទៅជា «​ទម្រង់​វិសម​រូប​អាកាសធាតុ​»?
27, Jan 2018 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ទម្រង់​វិសម​រូប​អាកាសធាតុ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។



​ពាក្យ «​ទម្រង់​វិសម​រូប​អាកាសធាតុ​» (Modes of climate variability) ជា​វិសម​រូប​ធម្មជាតិ នៃ​ប្រព័ន្ធ​អាកាសធាតុ ជាពិសេស តាម​រដូវ​កាល​និង​ក្នុង​រយៈពេល​វែង ដែល​ច្រើនតែ​កើតឡើង ដោយមាន​ទម្រង់​ទីតាំង​និង​មាត្រដ្ឋាន​ពេលវេលា​សមស្រប តាមរយៈ​ជវភាព​(dynamic) នៃ​ចរន្ត​បរិយាកាស​និង​តាមរយៈ​អន្តរ​កម្ម​រវាង​ផ្ទៃដី​និង​មហាសមុទ្រ​។

​ទម្រង់​ទាំងនេះ​ច្រើន​ត្រូវបាន​គេ​ហៅថា របប​ម៉ូត​ឬ​ទំនាក់ទំនង​ពី​ចម្ងាយ​។ ឧទាហរណ៍ ចរន្ត​អា​ត្ល​ង់​ទិ​ក​ខាងជើង​(NAO) ទម្រង់​ប៉ាស៊ីហ្វិក​អាម៉េរិក​ខាងជើង​(PNA) ចរន្ដ​អែល​នី​ញ៉ូ​ខាងត្បូង​(ENSO) ទម្រង់​ជាវ​ង់​ខាងជើង និង​ទម្រង់​ជា​វង់​ខាងត្បូង ជា​ទម្រង់​វិសម​រូប​អាកាសធាតុ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com