ពីនេះ ពីនោះ
គ្រួសារ​ល្បែង​!
28, Jan 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ​
-​មុន​ដេក​លើកដៃ​ផ្សង​    ​    ​ប្រាប់​លេខ​ផង​ម្ចាស់​ទឹកដី​
​ពុក​ម៉ែ​ចែក​ឋាន​ថ្មី​    ​    ​កុំ​ភ្លេច​អី​សុំ​លេខ​មួយ​។​

-​ខ្មោច​មីងមា​ហ៊ា​អ៊ំ​    ​    ​ប្រាប់​លេខ​ធំ​ត្រូវ​លែង​ព្រួយ​
​បាន​ទៅ​កុំ​ភ្លេច​ក្មួយ​    ​    ​ទុក​ថា​ជួយ​សាច់ញាតិ​ឯង​។​

-​អ្នកតា​ទាំង​តូចធំ​    ​    ​ចុង​អូរ​ភ្នំ​ជុំ​ផ្លូវខ្វែង​
​ប្រាប់​លេខ​បើ​ត្រូវ​ស្តែង     ​    ​លែង​ចំបែង​បាន​ផ្ទះ​ថ្មី​។​

-​មាន់ស្ងោរ​គោ​ទា​ថ្វាយ​    ​    ​ថែម​ស្រា​បាយ​នំចំណី​
​ខ្ញុំ​ចង់​មានផ្ទះ​ដី​    ​    ​    ​ទើប​នាំ​ប្តី​ប្រឹង​ផ្សង​ល្បែង​។​

-​ខាង​ប្តី​ស្ទាត់​អាប៉ោង​    ​    ​ខ្នង​ឡើង​កោង​អ៊ុត​ឥត​ក្រែង​
​ជល់​មាន់​ក៏​ខ្នះខ្នែង     ​    ​បើកភ្នែក​ល្បែង​ផ្សង​ចង់​មាន​។​

-​ឆ្កួតល្បែង​លែង​គិត​អ្វី​    ​    ​កូនប្រុស​ស្រី​មិនបាន​រៀន​
​ខ្លះ​ប្រើ​កូនសុំ​ទាន​    ​    ​ខ្លៅ​ខ្លះ​ឃ្លាន​ហ៊ាន​ល្មើសច្បាប់​។​

-​ល្បែង​ល្បង​ផ្សង​មិនត្រូវ​    ​    ​ញៀន​ម៉ែឪ​កូន​ត្រូវ​យ៉ាប់​
​មាន​ច្រើន​ហើយ​ស្មេរ​ប្រាប់​    ​ខុស​ទាំង​ច្បាប់ ញាតិ​និន្ទា​៕


© រក្សាសិទ្ធិដោយ thmeythmey.com