ពីនេះ ពីនោះ
ភ្លៀងអាស៊ីត​ជា​អ្វី​?
28, Jan 2018 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្លៀងអាស៊ីត​ធា្ល​ក់​ចុះ​ពី​ពពក​មក ដែល​ផ្ទុក​ទៅដោយ​សារធាតុពុល ចេញពី​ឧស្សាហកម្ម ប​ន្ទុះ​ភ្នំភ្លើង ភ្លើង​ឆេះ​ព្រៃ ឬ​ពី​បំពង់ផ្សែង​យានយន្ត ជាដើម​។​



​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ទឹកភ្លៀង​អាស៊ីត​នេះ បាន​ដុត​កម្លោច​ព្រៃឈើ បំពុល​ព្រៃឈើ និង​ទឹក និង​ធ្វើឱ្យ​រុក្ខជាតិ​ដុះ​លូតលាស់​មិនបាន​ល្អ ដោយសារ​បាត់បង់​នូវ​ជីជាតិ​។ ពពួកសត្វ នឹង​បាត់បង់​ជម្រក និង​វិនាស​ហិនហោច​។ ចំពោះ​លោហធាតុ និង​ថ្ម​នៃ​អគារ នៅតាម​ទីក្រុង ត្រូវបាន​ពុកផុយ​ជា​បណ្តើរៗ ដោយសារតែ​ភ្លៀងអាស៊ីត​នេះដែរ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ «​ស្វែងយល់​ពី​បរិស្ថាន​យើង​» របស់​អង្គការ​ស៊ី​ប៉ា​។


Tag:
 ភ្លៀងអាស៊ីត​
© រក្សាសិទ្ធិដោយ thmeythmey.com