ពីនេះ ពីនោះ
ហេតុអ្វី​«​សោ​»​មិនមាន​ព្យញ្ជនៈ «​រ​»​នៅ​ខាងចុង​?
28, Jan 2018 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​សោ​»​មិនបាន​ភ្ជាប់​នូវ​ព្យញ្ជនៈ «​រ​»​នៅ​ខាងចុង​ឡើយ​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



​ហេតុតែ​មនុស្ស​ទូទៅ​ច្រឡំ​ថា  «​សោ​»​មាន​ព្យញ្ជនៈ «​រ​»​នៅ​ខាងចុង ដោយសារ​តែមាន​ពាក្យ​មួយចំនួន​ដែល​សរសេរ​អមដោយ​ព្យញ្ជនៈ «​រ​» មានដូចជា​៖ ទ្វារ​, ការងារ​, កកូរ​, កករ​, អង្គរ​, សំណួរ​, សង្សារ​, អាសូរ​, ប​ង្វើ​រ​, កង្ហារ​, សង្ខារ​, ដំណើរ​, ជណ្តើរ​,​បង្អែរ​, អគារ ជាដើម​។
​មាន​ពាក្យ​មួយចំនួនទៀត​ដែល​មិនមាន​«​រ​» នៅ​ខាងចុង​បញ្ចប់​នៃ​ពាក្យ មានដូចជា​៖ សំណើ​, សំណ​, ឃាតក​, កង្ហា​, ចង្វា​, បង្ក​, បង្គា​។​ល​៕

​ការមិន​ប្រើពាក្យ​ដោយ​សរសេរ​ព្យញ្ជនៈ «​រ​» នៅ​តួ​បញ្ចប់​នៃ​ពាក្យ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​យ៉ាងច្បាស់​លាស់ និង​កែសម្រួល​ពាក្យ​ទាំងនោះ ទៅតាម​ការបកស្រាយ​យ៉ាង​ល្អិតល្អន់​បំផុត ដែល​តម្រូវឱ្យ​សរសេរ​យ៉ាង​ដូច្នេះ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com