ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទារក​ដែល​បៅដោះ​ម្តាយធំ​ឡើង​មាន​ខួរក្បាល​ល្អ
29, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ទារក​ដែល​បៅដោះ​ម្តាយធំ​ឡើង​មាន​បញ្ញា​ឆ្លាត​វៃ និង​រកស៊ី​ឆាប់​មាន​។ ការសិក្សា​នេះ​បានមកពី​ប្រទេស​ប្រេ​ហ្ស៊ី​ល​ដែល​តាមដាន​ទៅលើ​អ្នកចូលរួម​សិក្សា​រយៈពេល ៣០​ឆ្នាំ បាន​រកឃើញ​នូវ​ទំនាក់ទំនង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​រវាង​ការ​បំបៅ​ដោះ​កូន និង​ពិន្ទុ IQ ខ្ពស់ ព្រមទាំង​ប្រាក់ចំណូល​នៅ​ថ្ងៃក្រោយ​។



​ការសិក្សា​នេះ​បាន​តាមដាន​ទៅលើ​ទារក​ទើបនឹង​កើត​ប្រមាណ​ជាង ៣៥០០​នាក់​ដែល​គិត​ចាប់ពី​គេ​កើត​រហូតដល់​ពេញវ័យ​នៅក្នុង​ប្រទេស​ប្រេ​ហ្ស៊ី​ល​។ គេ​បាន​រកឃើញ​ទារក​ដែល​បៅដោះ​ម្តាយ​កាន់តែ​យូរ កាន់​តែមាន​កម្រិត​ពិន្ទុ IQ ខ្ពស់​នៅ​អាយុ ៣០​ឆ្នាំ ព្រមទាំង​មាន​ប្រាក់ចំណូល​ខ្ពស់​ដែរ​។ អ្នកដឹកនាំ​ការសិក្សា​នេះ​និយាយថា វា​គឺជា​ការសិក្សា​ដំបូង​មួយ​ដែល​វាយតម្លៃ​ដោយផ្ទាល់​ទៅលើ​ឥទ្ធិពល​នៃ​ការ​បំបៅ​ដោះ​កូន​ចំពោះ​ប្រាកដ​ចំណូល​។

​ការសិក្សា​ទៅលើ​ប្រទេស​អភិ​វ​ឌ្ឈ​ដូចជា ប្រទេស​អង់គ្លេស ប្រហែល​ជាមាន​ភាពស្រប​គ្នា​ទៅនឹង​ការពិត​ត្រង់​ថា មាន​គោលដៅ​ទូទៅ​មួយ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន​ទៅនឹង​ប្រាក់ចំណូល​ពី​កម្រិត​មធ្យម​ទៅ​ខ្ពស់​នៅ​ថ្ងៃក្រោយ​។ ការសិក្សា​នេះ​បាន​ប្រើប្រាស់​វិធី​ដ៏​ល្អ​មួយ ហើយក៏​មានការ​តាមដាន​ខ្ពស់​រហូតដល់ ៦០​ភាគរយ​ផងដែរ​។ ថ្វីបើ​មាន​កត្តា​ជាច្រើន​ក្រៅពី​ការ​បំបៅ​ដោះ​កូន​បាន​ជះឥទ្ធិពល​ទៅលើ​លទ្ធផល​នេះ​ក៏ដោយ តែ​អ្នកស្រាវជ្រាវ​ពិតជា​បាន​ព្យាយាម​កាត់បន្ថយ​ឥទ្ធិពលរ​បស់​វា​តាមរយៈ​ធ្វើការ​ផ្លាស់ប្តូរ​។ លទ្ធផល​នៃ​ប្រាក់ចំណូល​ក៏​ប្រហែឡជា​មិនអាច​ដំណាង​ឲ្យ​ប្រ​ទែស​អ​វិភវ​ឌ្ឈ​ន៍​ផ្សេងៗ​ទៀត​បានឡើយ​។​

​ខណៈពេលដែល​វា​ពិបាក​នឹងធ្វើ​សេចក្តី​សន្និដ្ឋានថា ការ​បំបៅ​ដោះ​កូន​តែមួយ​មុខ​អាចបង្កើត​នូវ​ភាពខុសគ្នា​ទាំងស្រុង​នោះ តែ​ការស្រាវជ្រាវ​ទាំងមូល​នេះ​មាន​និន្នាការ​គាំទ្រ​ដល់​ទស្សនៈ​នៃ​ការ​បំបៅ​ដោះ​កូន​ថា មាន​ប្រយោជន៍​ដល់​ក្មេង​រយៈពេល​វែង​។ តាម​កម្មវិធី​ថ្នាក់ជាតិ​លើ​ការ​បំបៅ​ដោះ​កូន ម្តាយ​គួរតែ​បំបៅ​ដោះ​កូន​តាំងពី​កើត​រហូតដល់ អាយុ​៦​ខែ​ជា​មធ្យម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com