ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ថប់​អារម្មណ៍​ប៉ះពាល់​លើ​ក្មេងៗ​ទៅតាម​របៀប​ផ្សេងៗ​គ្នា​
28, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​ថប់​អារម្មណ៍​របស់​យុវវ័យ​ត្រូវការ​ការព្យាបាល​ខុសៗ​គ្នា​។ ការដែល​ប្រើ​វិធី​តែមួយ​សម្រាប់​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​លើ​យុវវ័យ អាច​នឹងធ្វើ​ឲ្យ​ពួកគេ​មានការ​ប្រឈមមុខ​នឹង​បញ្ហា​អ្វី​ផ្សេងៗ​ទៀត​នៅ​ថ្ងៃក្រោយ​បាន​។



​ដំណឹង​នេះ​បានមកពី​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​ទៅលើ​ការកំណត់​រោគវិនិច្ឆ័យ​ទៅលើ​ក្មេង​មួយក្រុម និង​យុវវ័យ​មួយក្រុម​។ គេ​មិនបាន​ពិនិត្យ​ទៅលើ​របៀប​ដែល​ពួកគេ​ត្រូវបាន​ព្យាបាល ឬ​របៀប​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ឡើយ​។

​ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​បាន​សង្ខេប​ទៅលើ​បញ្ហាសំខាន់ៗ​ជាមួយនឹង​ការបញ្ជា​ក់ថា ក្មេង អាយុ​ពី ៥ ទៅ​១៨​ឆ្នាំ រង​ការប៉ះពាល់​ដោយ​ការ​ថប់​អារម្មណ៍​តាមរបៀប​ដូចៗ​គ្នា​។ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ការកំណត់​រោគវិនិច្ឆ័យ​ខុសៗ​គ្នា​ទៅលើ​ក្មេង​ចំនួន ១០០​នាក់ អាយុ ៦ ទៅ​១២​ឆ្នាំ និង​មនុ​ស្សវ័យ​ជំទង់​អាយុ ១៣ ទៅ​១៨​ឆ្នាំ ដែល​ពួក​កេ​មាន​បញ្ហា​ថប់​អារម្មណ៍ ហើយ​បាន​បញ្ជូនទៅ​ជួប​អ្នកជំនាញ​ខាង​រោគ​ផ្លូវចិត្ត​។

​ការរកឃើញ​នេះ​បាន​បង្ហាញថា ថ្វីបើ​ក្មេង និង​មនុ​ស្សវ័យ​ជំទង់​ច្រើនតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជាម​នុស្ស​មួយក្រុម​ដែលមាន​ការកំណត់​រោគ​វិនិច្ឆ័យ​ពិសេស និង​ត្រូវការ​ការព្យាបាល​ដែរនោះ តែ​រឿងនេះ​ត្រូវការ​ការព្យាបាល​ដែល​ខុសៗ​គ្នា​ដែរ​។

​ក្មេង​ច្រើនតែ​ច្រើនតែ​មានការ​ថប់​អារម្មណ៍​ខុសធម្មតា​ផ្សេងៗ​គ្នា ខណៈពេលដែល​មនុស្ស​វ័យ​ជំទង់​ទំនងជា​មានការ​ថប់​អារម្មណ៍​ទូទៅ​ខុសធម្មតា និង​ការខ្លាច​សង្គម​ខុសធម្មតា​។ មនុស្ស​វ័យ​ជំទង់​ក៏​ទំនងជា​ដូច​ក្មេងៗ​ដែ​ឬ ដែលមាន​បញ្ហា​ផ្លូវចិត្ត​ខុសធម្មតា និង​មាន​បញ្ហា​ច្រើន​ជាមួយនឹង​ការរៀន​ក្នុង​ថ្នាក់​។

​យ៉ាងណាមិញ ដោយសារតែ​ការសិក្សា​នេះ​ពិនិត្យ​ទៅលើ​ក្មេង និង​មនុ​ស្សវ័យ​ជំទង់​តែមួយ​ប្រភេទ ដូច្នេះ​វា​ប្រហែលជា​មិនអាច​ដំណាង​ឲ្យ​មនុស្ស​វ័យគ្មេង​ទាំងអស់​ដែលមាន​ការ​ថប់​អារម្មណ៍​ខុសធម្មតា​ឡើយ​។ ការសិក្សា​នេះ​ក៏​មិនបាន​ផ្តល់នូវ​អំណះអំណាង​ដែល​បញ្ជាក់ថា ក្មេង ឬ​មនុ​ស្សវ័យ​ជំទង់​កំពុងតែ​ធ្វើ​រោគវិនិច្ឆ័យ​ខុស ឬ​ទទួលបាន​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com