ពីនេះ ពីនោះ
តើ «​កំណើន​ផល​ផ្ទះ​កញ្ចក់​» និង​«​កំណើន​នីវ៉ូ​ទឹកសមុទ្រ​» មានន័យ​ដូចម្ដេច​?
29, Jan 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​កំណើន​ផល​ផ្ទះ​កញ្ចក់​»  និង​«​កំណើន​នីវ៉ូ​ទឹកសមុទ្រ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​កំណើន​ផល​ផ្ទះ​កញ្ចក់​» (Enhanced greenhouse effect) ជា​ផល​ផ្ទះ​កញ្ចក់​ធម្មជាតិ​ដែល​កើនឡើង​ដោយសារ​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស ដូចជា ឧស្ម័ន​កាបូ​និក​និង​មេតាន ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស​។ កំណើន​ផល​ផ្ទះ​កញ្ចក់​ទាំងនេះ​បង្ក​ឱ្យ​ផែនដី​កាន់តែ​ឡើងក​ម្តៅ​។

​ចំណែក​ពាក្យ «​កំណើន​នីវ៉ូ​ទឹកសមុទ្រ​» (Sea level rise) កំណើន​មធ្យម​នៃ​នីវ៉ូ​មហាសមុទ្រ ដែល​អ្នកធ្វើ​ម៉ូ​ដែល​អាកាសធាតុ​ភាគច្រើន ធ្វើការ​ប៉ាន់​តាមបែប​អឺ​ស្តា​ទិ​ក​ពី​ការផ្លាស់ប្ដូរ​នីវ៉ូទឹក​សមុទ្រ​មធ្យម​សកល ដែល​បណ្ដាលឱ្យ​មានការ​ផ្លាស់ប្ដូរ​មាឌ​មហាសមុទ្រ​ពិភពលោក​ដោយ​ធៀប​កំណើន​នីវ៉ូទឹក សមុទ្រ​នៅ​កន្លែង​ដែលមាន​កំណើន​នីវ៉ូទឹក​សមុទ្រ​ពិត​ទៅនឹង​ចលនា​ដី​ក្នុង​តំបន់​។​

​ដកស្រង់​ពី សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com