ពីនេះ ពីនោះ
ឥទ្ធិពល​ជំនោរ​ខ្មៅ​សម្លាប់សត្វ​ស្លាប និង​រុក្ខជាតិ​ដែល​រស់នៅក្នុង​សមុទ្រ
28, Jan 2018 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
«​ជំនោរ​ខ្មៅ​»​ជាការ​កំពប់​ប្រេង​ឆៅ​ក្នុង​សមុទ្រ ដែល​បង្ក​ទៅជា​ស្រទាប់​ប្រេង រួច​រសាត់​មកដល់​ឆ្នេរ ក្រោម​ឥទ្ធិពល​ខ្យល់ និង​ជំនោរ​សមុទ្រ​។ សត្វ​ស្លាប​ជាច្រើន​ក្បាល ត្រូវបាន​បាត់បង់​ជីវិត​ដោយ​លង់ទឹក និង​ពុល​ប្រេង​ទាំងនោះ​។ រុក្ខជាតិ​ដែល​រស់នៅក្នុង​បាតសមុទ្រ ក៏​ត្រូវបាន​បាត់បង់​ផងដែរ​។



​នៅ​ខែ​ឆ្នូ ឆ្នាំ​១៩៩៩ មានការ​លិច​កប៉ាល់​អេ​រី​កា ដែល​បណ្តាលឱ្យ​មានការ​បំពុល​ឆ្នេរសមុទ្រ​ប្រវែង ៤០០​គីឡូម៉ែត្រ​។ សត្វ​ស្លាប​ប្រមាណ​ពី ១៥​ម៉ឺន ទៅ​៣០​ម៉ឺន ក្បាល​បាន​បាត់បង់​ជីវិត​។ ស្រទាប់​នេះ បាន​រារាំង​ពន្លឺព្រះអាទិត្យ មិនឱ្យ​ចូលទៅ​ដល់​ពពួក​រុក្ខជាតិ ដែល​រស់នៅក្នុង​បាតសមុទ្រ ដូច្នេះ​ធ្វើឱ្យ​រុក្ខជាតិ​ទាំងនោះ​ថប់ដង្ហើម ឬ​ពុល​សារធាតុ​ប្រេងកាត ដែល​ពួកវា​បាន​លេប​។​

​ហេតុ​ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ បាន​ចំណាយ​ប្រាក់​អស់​រាប់លាន​ដុល្លារ និង​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សំអាត​ជំនោរ​ខ្មៅ ដែល​មាននៅ​ឆ្នេរសមុទ្រ​ឱ្យ​ស្អាត​ឡើងវិញ​៕

​ដកស្រង់​ពី​សៀវភៅ​៖ «​ស្វែងយល់​ពី​បរិស្ថាន​យើង របស់​អង្គការ​ស៊ី​ប៉ា​»


Tag:
 ប្រេង​
  សមុទ្រ​
  ​រុក្ខជាតិ​
 ​ សត្វ​ស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com