ពីនេះ ពីនោះ
ពាក្យ​ដែលមាន​អក្សរ «​ន​» ត្រូវ​ប្តូរ​ជា «​ណ​»​វិញ​!
30, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​កែសម្រួល ពី​ពាក្យ​ដែលមាន​តួអក្សរ «​ន​» ត្រូវ​ប្តូរ​ជា «​ណ​»​វិញ តែ​ពាក្យ​ទាំងនោះ​នៅតែ​រក្សា​ន័យ​ដូចដើម ទោះបីជា​មានការ​ប្រែប្រួល​យ៉ាងណាក៏ដោយ​។​



​ពាក្យ​ដែលមាន​អក្សរ «​ន​» ត្រូវ​ប្តូរ​ជា «​ណ​»​មានដូចជា​៖ ចំនេះ ទៅជា​ចំណេះ​, ចំនែក ទៅជា​ចំណែក​,​សំនល់ ទៅជា​សំណល់​, សំនួរ ទៅជា​សំណួរ​, បំ​និ​ន ទៅជា​បំ​ណិ​ន​,​កំនើន ទៅជា​កំណើន​, កំនែន ទៅជា​កំណែន​, កំនួច ទៅជា​កំណួច​, កំនៀរ ទៅជា​កំណៀរ​, កំនិន ទៅជា​កំណិន​, កំនើត ទៅជា​កំណើត​, កំនោន ទៅជា​កំណោន​, កំនាន់ ទៅជា​កំណាន់​, កំនារ ទៅជា​កំណារ​, កំនោរ ទៅជា​កំណោរ​, កំនែ ទៅជា​កំណែ​, កំន​ប់ ទៅជា​កំណប់​, កំនល់ ទៅជា​កំណល់​, កំនត់ ទៅជា​កំណត់​, ដំនាប់ ទៅជា​ដំណាប់​។​ល​។​

​លើកលែងតែ​ពាក្យ​មួយចំនួន​មិន​រមែងតែ​ផ្លាស់ប្តូរ​នោះទេ មានដូចជា​៖ ជំនួស មិនមែន​ជំណួស​, ជំនោរ មិនមែន​ជំណោរ​, ជំនាង មិនមែន​ជំណាង​, ជំនឿន មិនមែន​ជំណឿន​, ជំនែង មិនមែន​ជំណែង​, ជំនួញ មិនមែន​ជំណួញ​, ជំនួប មិនមែន​ជំណួប​, ជំនូន មិនមែន​ជំណូន​, ជំនុំ មិនមែន​ជំណុំ​, ជំនិះ មិនមែន​ជំណិះ​, សំនៀង មិនមែន​សំណៀង​, លំនាំ មិនមែន​លំណាំ​។​ល​។​

​ពាក្យ​ដែល​ផ្អែកលើ​អក្សរ «​ណ​» ដដែល​មានដូចជា​៖ ដំណើរ​, ដំណៀង​, ដំណក់​, ដំណាំ​, ដំណើប​, ដំណេក​, ដំណោះស្រាយ​, ដំណៅ​, ដំណំ​, ដំណោល​, ដំណោយ​, ដំណែង​, ដំណែល​, ដំណោត​, សំណាក​, សំណាក់​, សំណរ​, សំណង់​, សំណព្វ​, សំណាង​, សំណាត់​, សំណាប​,​សំណាញ់​, សំណុំ​, សំណើច​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com