ពីនេះ ពីនោះ
ត្រី​គល់រាំង ក្រោយពី​បំពាក់​ស្លាក​សញ្ញា ត្រូវបាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ លែង​ចូលទៅក្នុង​ធម្មជាតិ​វិញ​
29, Jan 2018 , 9:39 pm        
រូបភាព
​លោក​ថាច ផា​ណា​រ៉ា ប្រធាន​មន្ទីរ​ពី​សោធន៍​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប និង​លោក ណេ​ន ផា​ណា ប្រធានការិយាល័យ​ផ្សព្វផ្សាយ​វារីវប្បកម្ម នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វារីវប្បកម្ម សម្តេច តេ​ជោ ហ៊ុន សែន ក្នុង​សកម្មភាព​បំពាក់​ស្លាក​សញ្ញា​ដល់​ត្រី​គល់រាំង​មុននឹង​លែង​ចូល​ធម្មជាតិ​វិញ​
​លោក​ថាច ផា​ណា​រ៉ា ប្រធាន​មន្ទីរ​ពី​សោធន៍​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប និង​លោក ណេ​ន ផា​ណា ប្រធានការិយាល័យ​ផ្សព្វផ្សាយ​វារីវប្បកម្ម នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វារីវប្បកម្ម សម្តេច តេ​ជោ ហ៊ុន សែន ក្នុង​សកម្មភាព​បំពាក់​ស្លាក​សញ្ញា​ដល់​ត្រី​គល់រាំង​មុននឹង​លែង​ចូល​ធម្មជាតិ​វិញ​
ដោយ: ថ្មីៗ
​នេះ​ជា​សកម្មភាព បំពាក់​ស្លាក​សញ្ញា​ដល់​ត្រី​គល់រាំង ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Catlocarpio siamensis និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant barb មុន​លែង​ចូលទៅក្នុង​ធម្មជាតិ​វិញ របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។ នេះ​ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​គម្រោង​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​។



នៅក្នុង​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​របស់ខ្លួន គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ប្រមូល​កូន​ត្រី​ពី​ធម្មជាតិ យកមក​ថែបំប៉ន​នៅក្នុង​ស្ថានីយ៍​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ បាទី ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង របស់​រដ្ឋបាល​ជលផល​។ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ចំនួន​ត្រី​ក្នុង​ធម្មជាតិ​កើនឡើង​វិញ គម្រោង​មាន​គោលដៅ​ថែរក្សា​កូន​ត្រី​តូចៗ ដែលជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ រហូតដល់​វា​មាន​សុខភាព​ល្អ និង​ធំ​ល្មម បន្ទាប់មក គេ​ក៏​ព្រលែង​វា​ចូលទៅក្នុង​ទន្លេ​វិញ ដោយមាន​បំពាក់​សា្ល​ក​សញ្ញា​សម្គាល់​ដើម្បី​តាមដាន​ផងដែរ​។ ក្នុងនោះ គម្រោង​ក៏​រក្សាទុក​មួយចំនួន​ផងដែរ សម្រាប់ធ្វើ​មេ​ពូជ​។ ក្រៅពី​ត្រី​គល់រាំង ក៏មាន​ត្រី​រាជ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Pangasianodon gigas ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant catfish និង​ត្រី​ជិត​ផុត​ពូជ​មួយចំនួនទៀត​ផងដែរ​។


​លោក ណេ​ន ផា​ណា ប្រធានការិយាល័យ​ផ្សព្វផ្សាយ​វារីវប្បកម្ម នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វារីវប្បកម្ម សម្តេច តេ​ជោ ហ៊ុន សែន និង លោក បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ប្រធាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ កំពុង​រៀបចំ​បំពាក់​ស្លាក​សញ្ញា និង​ថ្លឹង​ទម្ងន់​ត្រី​គល់រាំង​មុននឹង​លែង​ចូល​ធម្មជាតិ​វិញ​

ការនេសាទ​ហួស​កម្រិត​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាកត  ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ផ្សេងៗ ជាពិសេស ឧបករណ៍​ឆក់ ការបាត់បង់​ទីជម្រក និង​ការកសាង​ទំនប់​វា​រី​អគ្គិសនី បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​ត្រី ជាពិសេស​ត្រី​ធំៗ ដែលមាន​រស់នៅ​ច្រើន​ក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​។ ការកាប់​ការដុត​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ជា​ទង្វើ​នៃ​ការបំផ្លាញ​ទីជម្រក​របស់​មច្ឆជាតិ នៅក្នុង​ធម្មជាតិ​។

(​អត្ថបទ និង​រូបភាពៈ Chhut Chheana / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com