ពីនេះ ពីនោះ
ខ្មាញ់​ជា​ស្មៅ​សម្រាប់​ព្យាបាល​ជំងឺ​ទងសួត និង​ជំងឺហឺត​
30, Jan 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មាញ់​ជា​ស្មៅ​រឹង​ម្យ៉ាង ដែល​ដុះ​ត្រង់ ឬ​ស្ទើ​វារ​។ ខ្មាញ់ ជា​រុក្ខជាតិ​ដែលមាន​ប្រយោជន៍ ក្នុងការ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​។



​គ្រូថ្នាំ​ប្រើ​ដើម​ខ្មាញ់​នេះ ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺហឺត និង​ជំងឺ​រលោក​ទងសួត​ជាដើម​។ ស្លឹក​វា​សម្រាប់​ធ្វើជា​ថ្នាំលាបសក់​ឱ្យ​ខ្មៅ ឬ​សម្រាប់​សាក់​។ គេ​យក​ស្លឹក​បុក​ឱ្យ​ម៉ត់​បិទ​របួស​ដើម្បី​ឃាត់ឈាម​។ ស្លឹក​របស់​វា គេ​យក​ស្ងោរ ដែល​គេ​និយម​ជឿជាក់ថា នឹងធ្វើ​ឱ្យ​សក់​ឆាប់​ដុះ​លូតលាស់​។​

​ខ្មាញ់​មាន​ដើមកំណើត​ក្នុង​ទ្វីបអាមេរិក​ក្តៅ ប៉ុ​ន្តេ​សព្វថ្ងៃ ស្មៅ​នេះ​ច្រើន​មាន​ដុះ​នៅ​គ្រប់​ទីកន្លែង លើដី​វាល​នៃ​ប្រទេស​ក្តៅ​ទូទៅ​សកលលោក​៕

​ដកស្រង់​ពី​សៀវភៅ​៖ «​វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​


Tag:
 ខ្មាញ់​
  ជំងឺ​ទងសួត​
  ជំងឺហឺត​
© រក្សាសិទ្ធិដោយ thmeythmey.com