ពីនេះ ពីនោះ
«​ជន់​»​និង​«​ជន្ម​» ខុសគ្នា​ដូចម្តេច​?
31, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ជន់​»​សំដៅ​ដោយ​ឡើង​សាយភាយ​។ ចំណែក «​ជន្ម​»​សំដៅលើ​ជីវិត​។ ការដែល​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា ហើយ​សូរសព្ទ​ដូចគ្នា ដោយ​យោងតាម​វចនានុក្រម​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត​។



«​ជន់​»​កិរិយាសព្ទ មានន័យថា ឡើង​សាយភាយ​។ ពាក្យ​នេះ សម្រាប់​ប្រើ​ចំពោះ បរិបូរ​, ពោរ​ពាស​, ច្រើន​និយាយ​តែ​អំពី​ភោជនាហារ ឬ​លាភសក្ការៈ ដែលមាន​បរិបូរ​ណាស់ បរិភោគ ឬ​ចែករំលែក​មិន​ខ្ចាត់ មិនចេះ​រលស់​។ ឧទាហរណ៍​៖ ទឹក​ជន់​។

«​ជន្ម​»​នាមសព្ទ មានន័យថា ជីវិត​, ប្រាណ​ដែលមាន​ជីវិត​។ ឧទាហរណ៍​៖ ព្រះជន្ម​, ទ្រង់​គង់​ព្រះជន្ម​នៅឡើយ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com