ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ជាតិ​ផ្អែម​រាល់ថ្ងៃ​គួរតែ​កាត់បន្ថយ​ហើយ​
30, Jan 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ជាតិ​ផ្អែម​គួរ​ទែប​ន្ថ​យមក​ត្រឹម ៥​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​វិញ ខណៈពេលដែល Mail Online និយាយថា យើង​គួរតែ​ញ៉ាំ​តិចជាង ៧​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​។



​សេចក្តីរាយការណ៍​ទាំងពីរ​នេះ​គឺ​ផ្អែកទៅលើ​ការ​រំលឹក​ឡើងវិញ​ដ៏​ធំ​មួយ​ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ជាតិ​ផ្អែម និង​ការពុក​ធ្មេញ​។ គេ​បាន​រកឃើញថា អត្រា​នៃ​ការកើត​ថ្មី​នៃ​ការពុក​ធ្មេញ​គឺ​ត្រូវបាន​កាត់បន្ថយ​នៅពេល​ការ​ញ៉ាំ​ជាតិ​ផ្អែម​ត្រូវបាន​បន្ថយ​តិចជាង ១០​ភាគរយ​នៃ​ចំនួន​កាឡូរី​សរុប​ដែល​គេ​ណែនាំ​។

​វា​ក៏​មាននូវ​អំណះអំណាង​មិនល្អ​មួយចំនួន​ផងដែរ ដែល​បង្ហាញថា ការពុក​ធ្មេញ​អាច​ត្រូវ​កាត់បន្ថយ​បើសិនជា​ញ៉ាំ​ជាតិ​ផ្អែម​តិចជាង ៥​ភាគរយ​នៃ​ការ​ទទួលទាន​កាឡូរី​។ ជាតិ​ស្ករ​មិនមែន​និយាយ​ត្រឹមតែ​ជា​ទម្រ​ង​ស្ករ​គ្រាប់​ទេ តែ​អាហារ​មាន​ជាតិ​ផ្អែម​ខ្ពស់​ដូចជា នំ​ខេ​ក នំ​បី​ស្គុ​ត និង​ភេសជ្ជៈ​ផ្អែមៗ​ក៏​ត្រូវបាន​រាប់បញ្ចូល​ដែរ​។ វា​ក៏​អាច​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​ជាច្រើន​ដែល​អ្នក​អាច​នឹង​ញ៉ាំ​ក្នុង​ទម្រ​ង​គ្មាន​ជាតិ​ផ្អែម​ដែរ​។​

​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ពុក​ធ្មេញ​ទេ តែ​ក៏មាន​កាឡូរី​ខ្ពស់ និង​នាំ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង​ធាត់​ជ្រុល​ទៀតផង​។ សម្រាប់​ដំបូន្មាន​ថ្មីៗ​នេះ​វិញ​គឺ​ត្រូវ​បន្ថយ​ការ​ញ៉ាំ​ផ្អែម​តិចជាង ការ​ញ៉ាំ​បែប​ស្តង់ដារ​ប្រចាំថ្ងៃ ១០​ភាគរយ​។ រឿងនេះ​ប្រហែល ៧០​ក្រាម​សម្រាប់​បុរស និង ៥០​ក្រាម​សម្រាប់​ស្ត្រី​ថ្វីបើ​រឿងនេះ​នឹងមាន​ការប្រែប្រួល​ទៅតាម​កត្តា​ជាច្រើន​ទៀត​ដូចជា ទំហំ អាយុ និង​ភាព​សកម្ម​របស់​បុគ្គល​ក៏ដោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com