ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាព​កើតទុក្ខ​គឺ​មិនល្អ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​
30, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា អ្នកជំនាញ​ពីរ​នាក់​បាន​ព្រមាន​ថា ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​មិនល្អ​សម្រាប់​យកមក​ព្យាបាល​ការកើត​ទុក្ខ ឬ​ពិបាកចិត្ត​ធម្មតាៗ​ឡើយ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសរសេរ​អំពី​គំនិត​ផ្ទាល់ខ្លួន​មួយ​របស់​សាស្ត្រាចារ្យ​ពី​រូប​ក្នុង​សារព័ត៌មាន British Medical Journal ។ វា​គឺជា​អត្ថបទ​មួយ​ដែល​ពិនិត្យ​ទៅលើ​ភាពគ្រោះថ្នាក់​ខ្លាំងក្លា​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ជ្រុល​ខ្លាំង​ទៅលើ​ជំងឺ​ខុសៗ​គ្នា​។



​អ្នកដឹកនាំ​ការសិក្សា​បាន​តស៊ូ​មតិ​ថា គោលការណ៍​ថ្មី​សម្រាប់​កំណត់​រោគវិនិច្ឆ័យ​ការបាក់​ទឹកចិត្ត​រួមមាន ចំនួន​មនុស្ស​ច្រើនណាស់​ដែលមាន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ច្រើន​ចូលគ្នា​។ ពួកគេ​បាន​បារម្ភ​ថា គោលការណ៍​ធ្វើ​រោគវិនិច្ឆ័យ​គឺ​ដើម្បី​ដឹង​ហើយ​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​។ ពួកគេ​បាន​សង្ខេប​នូវ​សារៈសំខាន់​នៃ​ការផ្តល់​នូវ​ការគាំទ្រ​សមស្រប តែ​មិនមែនជា​ការប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ឡើយ​។ អ្នកដឹកនាំ​ការសិក្សា​ក៏បាន​កត់​ស​ម្កាល់​នូវ​សារៈសំខាន់​នៃ​ការ​សម្គាល់​មនុស្ស​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​របស់​គ្រូពេទ្យ និង​ការផ្តល់​ឲ្យ​ពួកគេ​នូវ​ការថែទាំង​ដោយយោង​ទៅតាម​អំណះអំណាង​គ្រប់គ្រាន់​ដែរ​។

​អ្នកជំងឺ​បាក់​ទឹកចិត្ត​មួយចំនួន​ក្នុង​អត្រា​ប្រជាជន​ទូទៅ​មួយ​គឺ​ស្ថិតក្នុង​ស្ថានភាព​ដូចៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ក្នុងនោះដែរ​មានការ​ពិនិត្យ​ជំងឺ និង​ផ្តល់​ជាការ​ប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​កាន់តែច្រើន​ដែរ​។ ពួកគេ​និយាយថា រឿងនេះ​មិនមែន​ដោយសារតែ​ការកំណត់​រោគវិនិច្ឆ័យ​ល្អ​ជាង​មុន​ទេ តែ​ជាការ​កំណត់​រោគវិនិច្ឆ័យ​ខ្លាំង​ជ្រុល​ពេក​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com