ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការប្រើ​ថ្នាំ Steroid ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ​អាច​ប្រឈម​នឹង​ជំងឺ ADHD
30, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការចាក់​ថ្នាំ Steroid សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ​អាចធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ រពឹស​ខុសពី​ធម្មតា ឬ​ហៅថា ADHD​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​របស់ Finnish ដែល​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការប្រើ​ថ្នាំ Corticosteroid លើ​ទារ​កកើត​មិន​គ្រប់​ខែ និង​ជំងឺ​ទាក់ទង​នឹង​ការលូតលាស់​ដូចជា Attention Deficit Hyperactivity Disorder (ADHD)​។



​ថ្នាំ Steroids ពេលខ្លះ​ត្រូវបាន​ចាក់ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​បើសិនជា​ពួកគេ​ត្រូវ​សម្រាលកូន​មិន​គ្រប់​ខែ ព្រោះ​វា​អាចជួយ​ភ្ញោ​ច​ដល់​ការលូតលាស់​របស់​សួត​ទារក​ក្នុង​ផ្ទៃ​។ វា​ក៏​អាច​បន្ថយ​ការប្រឈមមុខ​របស់​ទា​រក​កើត​មិន​គ្រប់​ខែ​កើតជា​ជំងឺ​ធ្ងន់​ធ​ញ​ងរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ​ជាពិសេស​ជំងឺ Neonatal Respiratory Distress Syndrome (NRDS)​។​

​ដោយសារតែ​ការប្រើប្រាស់​ថ្នាំ Steroids និង​ឧបករណ៍​ដកដង្ហើម ការស្លាប់​ដោយសារតែ​ជំងឺ NRDS ត្រូវបាន​កើតឡើង​យ៉ាង​កម្រ​បំផុត​នាពេល​បច្ចុប្បន្ននេះ​ក្នុងប្រទេស​អង់គ្លេស​។ យ៉ាងណាមិញ អ្វីដែល​ជាការ​បារម្ភ​នោះ​គឺថា វា​មានការ​កើនឡើង​នូវ​ការប្រើ​ថ្នាំ Steroids ក្នុងដំណាក់កាល​ភ្លាមៗ​នៃ​ការលូតលាស់​របស់​ក្មេង ដែល​អាច​បង្ក​ជា​បញ្ហា​នៅ​ថ្ងៃក្រោយ​ដូចជា​ជំងឺ ADHD តែម្តង​។

​ការសិក្សា​នេះ​មានការ​ចូលរួម​ដោយ​ទារ​កកើត​ក្នុងប្រទេស​ហ្វា​ង​ឡង់​ក្នុង​ឆ្នាំ ១៩៨៦ ដែល​ត្រូវបាន​គេ​តាមដាន​ពី​អាយុ ៨ ទៅ​១៦​ឆ្នាំ ហើយក៏​ជា​ពេលវេលា​ដែល​គេ​វាយតម្លៃ​ទៅលើ​អាកប្បកិរិយា​របស់​ពួកគេ​ផងដែរ​។ ការស្រាវជ្រាវ​នេះ​មានការ​ចូលរួម​ពី​ក្មេង​ប្រមាណ ៣៧​នាក់​ដែល​ត្រូវបាន​ប៉ះពាល់​នឹង​ថ្នាំ Corticosteroids មុនពេល​កើត​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការប៉ះពាល់​នឹង​ថ្នាំ Steroids មុនពេល​គើ​ត និង​ជំងឺ ADHD នៅ​អាយុ ៨​ឆ្នាំ ប៉ុន្តែ​ទំនាក់ទំនង​នេះ​មិនឃើញ​ក្នុងពេល​អាយុ ១៦​ឆ្នាំ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com