ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកញ៉ាំសណ្តែកដីប្រហែលជាធ្វើឲ្យមានអាយុវែង
× យោងទៅតាមសារព័ត៌មាន Metro បានឲ្យដឹងថា ចម្លើយដើម្បីមានអាយុវែងនោះគឺការញ៉ាំសណ្តែកដីតែម្តង។ រឿងនេះកើតឡើងក្រោយពីការសិក្សាមួយដែលធ្វើទៅលើការញ៉ាំសណ្តែកដី។ ការសិក្សានេះមានការតាមដានទៅលើគ្រូពេទ្យស្រី ៧៦៤៦៤នាក់ និងប្រុស ៤២៤៩៨នាក់ ក្នុងប្រទេសអង់គ្លេសរយៈពេល ៣០ឆ្នាំ។
អ្នកចូលរួមទាំងអស់ត្រូវបានគេសួរអំពីការញ៉ាំសណ្តែកដីរបស់ពួកគេតាំងពីពេលចាប់ផ្តើមសិក្សា និងជារៀងរាល់ ២ឆ្នាំម្តង។ ការស្លាប់ក្នុងពេលសិក្សាត្រូវបានគេតាមដាន។ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំសណ្តែកដីមានជាប់ទាក់ទងនឹងការថយចុះនៃការស្លាប់ដោយសារមូលហេតុគ្រប់យ៉ាងក្នុងពេលសិក្សា ហើយកាលណាពួកគេញ៉ាំសណ្តែកដីកាន់តែច្រើន ការឆាប់ស្លាប់ក៏ថយចុះ។
ការញ៉ាំសណ្តែកដី ២៨ក្រាម ពី ៧ដងឡើងទៅក្នុងមួយសប្តាហ៍មានជាប់ទាក់ទងនឹងការថយចុះការស្លាប់រហូតដល់ ២០ភាគរយ។ យ៉ាងណាមិញ ការសិក្សានេះមិនអាចបង្ហាញនូវមូលហេតុ និងឥទ្ធិពលនៃទំនាក់ទំនងនេះបានទែ។ ដូចអ្វីដែលសារព័ត៌មានជាច្រើនបាននិយាយអញ្ចឹងគឺថា អ្នកចូលរួមសិក្សាដែលញ៉ាំសណ្តែកដីញឹកញាប់គឺមានសុខភាពល្អជាងអ្នកមិនបានញ៉ាំ ហើយពួកគេក៏មិនទំនងជាជក់បារី តែហាត់ប្រាណច្រើនទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា អ្នកចូលរួមសិក្សាទាំងនេះក៏ទំនងជាញ៉ាំគ្រឿងស្រវឹងកាន់តែច្រើនដែរ។ ថ្វីបើកត្តាទាំងនេះត្រូវបានកែរសម្រួលហើយក៏ដោយ តែវាអាចមានលក្ខណៈខុសគ្នាផ្សេងៗទៀតដែលមិនត្រូវបានកែរសម្រួល។
ការស្រាវជ្រាវនេះសបញ្ជាក់នូវសារមួយថា សណ្តែកដីអាចជាផ្នែកមួយនៃរបបអាហារផ្តល់សុខភាពនិងមានតុល្យភាព។ ប៉ុន្តែយើងគួរតែកុំប្រើអំបិលជាមួយអីល្អជាង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com