ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ៉ុត និង​សាឡា​ត់​អាចធ្វើ​ឲ្យ​មេជី​វិត​ឈ្មោល​កាន់តែ​មានគុណ​ភាពល្អ​
31, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន Mail Online បានប្រកាសថា តើ​អ្វី​ទៅជា​អាថ៌កំបាំង​ដែល​នាំ​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ​ទៅ​? ចម្លើយ​គឺ មឺ​ម​ការ៉ុត​។ ការសិក្សា​នេះ​បាន​រកឃើញថា បន្លែ​ប្រហែលជា​ជួយ​ពង្រឹង​ដល់​គុណភាព​របស់​មេជី​វិត​ឈ្មោល​បាន​។



​អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​នេះ​ដោយ​សង្កត់ធ្ងន់​ទៅលើ​ចំណាប់អារម្មណ៍​សំខាន់​ពីរ​នៃ​គុណភាព​មេជី​វិត​ឈ្មោល​៖
•    ចលនា​របស់​មេជី​វិត​ឈ្មោល​ដែល​ហែល​ឆ្ពោះទៅរក​មេជី​វិត​ញី​
•    រូបរាង និង​ទំហំ​របស់​មេជី​វិត​ឈ្មោល​ដែល​អាចមាន​លទ្ធភាព​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​ខ្លាំង​ប៉ុណ្ណា​

​ពួកគេ​បាន​ពិនិត្យ​ទៅលើ​របប​អាហារ​របស់​បុរស​វ័យ​ក្មេង​ជាច្រើន និង​វិភាគ​ទៅលើ​មេជី​វិត​ឈ្មោល​របស់​ពួកគេ​។ គេ​បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​អង់​ទី​អុកស៊ីដ​ង់​បី​ប្រភេទ​កាន់តែច្រើន​ក្នុង​បន្លែ និង​ផ្លែឈើ​គឺមាន​មេជី​វិត​ឈ្មោល​ល្អ​ទាំង​ចលនា និង​ទំហំ​ព្រមទាំង​រូបរាង​។

​អង់​ទី​អុកស៊ីដ​ង់​ទាំងបី​មានដូចជា​៖
•    Beta-carotene មាន​ក្នុង​ការ៉ុត សាឡា​ត់ និង​ស្ពៃ​ស្ពី​ណា​ច​
•    Lutein មាន​ក្នុង​សាឡា​ត់ និង​ស្ពៃ​ស្ពី​ណា​ច​
•    Lycopene មាន​ក្នុង​ប៉េងប៉ោះ​

​បុរស​ដែល​ញ៉ាំ Beta-carotene និង Lutein ក្នុង​កម្រិត​កាន់តែ​ខ្ពស់​គឺ​បង្កើន​ចលនា​របស់​មេជី​វិត​ឈ្មោល ៦.៥​ភាគរយ និង​អ្នក​ដែល​ញ៉ាំ Lycopene កាន់តែ​ខ្ពស់​នឹង​ពង្រឹង​ដល់​រូបរាង និង​ទំហំ​មេជី​វិត​ឈ្មោល ១.៧​ភាគរយ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​របប​អាហារ និង​គុណភាព​មេជី​វិត​ឈ្មោល​ក្នុងពេល​តែមួយ ដូច្នេះ​វា​មិនអាច​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បានទេ​។ ជាមួយគ្នានេះដែរ ការសិក្សា​មានការ​ចូលរួម​ពី​បុរស​វ័យក្មេង​ដែលមាន​សុខភាព​ល្អ ដូច្នេះ​លទ្ធផល​ប្រហែលជា​មិនអាច​ប្រើ​លើ​អត្រា​ប្រជាជន​ខុសៗ​គ្នា​បានឡើយ​។ ជាមួយគ្នានេះដែរ ការបង្កើន​ការ​ញ៉ាំ​បន្លែ​កាន់តែច្រើន​ក៏​ទំនងជា​មិន​ផ្តល់​ទុក្ខទោស​ដល់​មេជី​វិត​ឈ្មោល​អ្នក​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com