ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​អាចជួយ​បង្កើន​ថាមពល​ខួរក្បាល​កូន​បាន​
01, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហាត់ប្រាណ​ប្រហែលជា​អាច​បង្កើន​ថាមពល​នៃ​ភាព​ឆ្លាត​វៃ​របស់​ទារក​ក្នុង​ផ្ទៃ​បាន​។ រឿង​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​ត្រូវបាន​គេ​យក​ចេញពី​រូបភាព​ដែល​ទាក់ទង​នឹង​ទារក​គួរ​ឲ្យ​ស្រឡាញ់ ដែល​កំពុងតែ​អ​ញ្ជ​ក់​ក្បាលដោះ​ខណៈពេល​ដែលមាន​ការចាប់​អេឡិចត្រូត​លើ​ខ្លួន​ផង​។



​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​រយៈពេល ១២​សប្តាហ៍​ដំបូង ដោយ​តម្រូវ​ឲ្យ​ពួកគេ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​រយៈពេល​តិច​បំផុត ២០​នាទី ចំនួន​៣​ដង​ក្នុង​មួយ​សប្តាហ៍ និង​ខ្លះទៀត​មិន​ឲ្យ​ហាត់ប្រាណ​តែម្តង​។ នៅពេល​កូន​របស់​ពួកគេ​អាយុ​បាន ៨ ទៅ​១២​ថ្ងៃ សកម្មភាព​ខួរក្បាល​របស់​ពួក​កេ​ត្រូវបាន​គេ​វាស់​តាមរយៈ​ម៉ាស៊ីន Electroencephalography (EEG) ។​

​តំបន់​នៃ​អំ​ប្លី​ទី​ត​ក្នុង​សកម្មភាព​រលក EEG ជាទូទៅ​មាន​លក្ខណ​តូចៗ​លើ​ទារក​ដែល​កើត​ពី​ម្តាយ​ដែលមាន​ភាព​សកម្ម ដែល​រឿងនេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​បញ្ជាក់ថា មានការ​លូតលាស់​ខ្ពស់​។ វា​ក៏មាន​ការកើនឡើង​នូវ​សកម្មភាព​ក្នុង​តំបន់​មួយ​របស់​ខួរក្បាល​ដែល​ទាក់ទង​នឹង​ការចងចាំ ការនិយាយ និង​រៀនសូត្រ​ផងដែរ​។

​យក​ល្អ​គួរតែ​សង្កត់ធ្ងន់ថារ សេចក្តីរាយការណ៍​នេះ​គឺ​ផ្អែកទៅលើ​អត្ថបទ​នៃ​ការធ្វើសិក្ខាសាលា​ទេ ដែល​វា​ជាការ​សង្ខេប​ដ៏​ខ្លាំង​បំផុត​មួយ​នៃ​ការស្រាវជ្រាវ​ដែល​មិនទាន់មាន​ការសិក្សា​រំលឹក​ឡើងវិញ​នៅឡើយ​ទេ​។ ដូច្នេះ​វ​វា​នៅតែ​មិនអាច​ផ្តល់​ជា​យោបល​អ្វី​ទៅលើ​គុណភាព និង​ភាពជឿជាក់​បាន​នៃ​ការស្រាវជ្រាវ​នេះ​បាន​នៅឡើយ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com