ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​ជា​វិធី​ច្រោះ​ជាតិពុល​ពី​ក្នុង​ខួរក្បាល​
01, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ហេតុអ្វី​បានជា​យើង​ត្រូវការ​គេង​? អ្នកវិទ្យាសាស្ត្រ​អាមេរិក​និយាយថា វា​គឺជា​វិធី​លាង​សម្អាត​ខួរក្បាល​មនុស្ស​យើង​។ ក្រុម​ស្រាវជ្រាវ​របស់​អាមេរិក​បាន​ណែនាំ​ថា ការ​គេង​នឹង​ជួយ​សម្អាត​ផលិតផល​អាក្រក់ៗ​ចេញពី​ខួរក្បាល តែ​វា​គឺជា​ការសិក្សា​លើស​ត្វ​កណ្តុរ​ទេ​។



​ថ្វីបើ​ការ​គេង​គឺជា​ផ្នែក​ខាងក្នុង​មួយ​របស់​ជីវិត​រស់នៅ​យើង តែ​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិន​ច្បាស់​ថា​ហេតុអ្វី​បានជា​ការ​គេង​ដ៏​ល្អ​មួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍ល្អ ឬ​ការ​គេង​មិនបាន​គ្រប់​ធ្វើ​ឲ្យ​មាន​អារម្មណ៍មិនល្អ​ដែរ​។ ឥឡូវនេះ ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស​បាន​រកឃើញថា វា​អាចមាន​ចម្លើយ​ហើយ​សម្រាប់​រឿងនេះ​។ ការសិក្សា​បាន​ពិនិត្យ​ទៅលើ​ថា​តើ​ការ​គេង​មាន​ឥទ្ធិពល​បែបនេះ​ទៅលើ​របៀប​ដែល​ខួរក្បាល​បញ្ចេញ​នូវ​កាកសំណល់​របស់​វា​។

​កាកសំណល់​ដែល​ផលិត​ចេញពី​កោសិកា​ក្នុង​ខួរក្បាល​ត្រូវបាន​ប្រមូលផ្តុំ​ទៅក្នុង​ទឹក​ជុំវិញ​កោសិកា​។ របៀប​មួយ​ដែល​វា​អាច​បញ្ចេញ​កាកសំណល់​នេះ​បាន​គឺ​បញ្ជូន​វា​ទៅក្នុង​ទឹក​ខួរឆ្អឹងខ្នង​នៅ​ជុំវិញ​ខួរក្បាល និង​ខួរឆ្អឹងខ្នង​។ ការសិក្សា​បាន​ពិនិត្យ​ទៅលើ​ថា តើ​ដំណើរ​ការណ៍​នេះ​មាន​ឥទ្ធិពល​បែបណា​ទៅលើ​ការ​គេង​របស់​សត្វ​កណ្តុរ​។

​គេ​បាន​រកឃើញថា នៅពេល​កណ្តុរ​ដេក ចំនួន​ប្រហោង​នៅ​ជុំវិញ​កោសិកា​ខួរក្បាល​ត្រូវបាន​កើនឡើង​។ រឿងនេះ​នឹងធ្វើ​ឲ្យ​មាន​ជាតិ​ទឹក​កាន់តែច្រើន​ចេញពី​ទឹក​ខួរឆ្អឹងខ្នង​ចូល​តំបន់​នេះ​។ រឿងនេះ​ហាក់បីដូចជា​លទ្ធផល​នៃ​ការសម្អាត​កាកសំណល់​លឿន​ពេក​ហើយ​ជាពិសេស​សារធាតុ Amyloid Beta ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​កើនឡើង​ក្នុង​ខួរក្បាល​របស់​អ្នកជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com