ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុង​ម្សៅ​ទឹកដោះគោ​កូនក្មេង​ត្រូវបាន​គេ​រកឃើញ​ជាតិ​អាលុយមីញ៉ូម​កាន់តែច្រើន​
01, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ទឹកដោះគោ​ម្សៅ​កូនក្មេង​បៅ​ត្រូវបាន​អ្នកជំនាញ​ជាច្រើន​ព្រមាន​ថា មាន​ជាតិ​អាលុយមីញ៉ូម​ខ្ពស់​ណាស់​។ ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​បាន​វាស់​ទៅលើ​កម្រិត​នៃ​ស្លាក​យីហោរ​ល្បីៗ​បំផុត និង​ទាមទារ​ថា ផលិតផល​របស់​ពួកគេ​ទាំងនោះ​មានការ​គម្រាម​គំហែង​ដល់​សុខភាព​។ រឿងនេះ​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​ស្តង់ដា​ចំណីអាហារ ឬ​ហៅថា Food Standards Agency (FSA)​។



​យក​ល្អ​គួរតែ​កត់សម្គាល់​តាំងពីរ​ពេល​ចាប់ផ្តើម​ថា ការសិក្សា​នេះ​មិនបាន​ផ្តល់​អំណះអំណាង​អ្វី​ដែលថា រាល់​ម៉ូ​ដែល​ម្សៅ​ទឹកដោះគោ​កូនក្មេង​បៅ​ទាំងអស់​នៅ​ទីផ្សា​ក្នុងប្រទេស​អង់គ្លេស​សុទ្ធ​តែមាន​គ្រោះថ្នាក់​នោះទេ​។ អ្នកស្រាវជ្រាវ​បាន​វាស់​ទៅលើ​កម្រិត​អាលុយមីញ៉ូម​របស់​ម៉ូ​ដែល​ម្សៅ​ទឹកដោះគោ​កូនក្មេង​បៅ​ប្រមាណ​ជាង ៣០​ម៉ូ​ដែល​ក្នុងប្រទេស​អង់គ្លេស ហើយក៏​សន្និដ្ឋាន​ឃើញថា វា​មាន​ជាតិ​អាលុយមីញ៉ូម​ខ្ពស់​ណាស់​។

​វា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​សង្ស័យ​ទៅលើ​ភាព​សុ​ក្រិត​នៃ​ការ​វាស់​នេះឡើយ​។ អ្វីដែល​មិនទាន់​អះអាង​គឺថា ទំនុកចិត្ត និង​ការជឿជាក់​របស់​ពួកគេ​ចំពោះ​កម្រិត​នៃ​សារធាតុ​មួយ​នេះ​គឺ​ប៉ះពាល់​ដល់​សុខភាព​មែន​។ រាល់​ការធ្វើ​តេស្ត​ទៅលើ​ម្សៅ​ទឹកដោះគោ​កូនក្មេង​បៅ​ទាំងអស់ មាន​កម្រិត​អាលុយមីញ៉ូម​ដែល​រាងកាយ​អាច​សម្របសម្រួល​បាន​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព ព្រមទាំង​មានការ​វាយតម្លៃ​ដោយ FSA ទៀតហើយ​ក៏​ជា​កម្រិត​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​សម្រាប់​ទារក​ទើបនឹង​កើត​គ្រប់គ្នា​ដែរ​។

​ការសិក្សា​នេះ​បាន​តស៊ូ​មតិ​ដោយ​តម្រូវ​ឲ្យ​មានគំនិត​កាន់តែច្រើន​ទៀត​ទៅលើ​ការស្រាវជ្រាវ​ថ្មីៗ​។ ការពិត​នោះ​គឺថា ម្សៅ​ទឹកដោះគោ​កូនក្មេង​បៅ​មាន​ជាតិ​អាលុយមីញ៉ូម​មួយចំនួន​ដែល​ត្រូវបាន​គេ​ដឹង​រួចទៅហើយ​។ ការ​បំបៅ​ដោះ​កូន​គឺជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព​និង​សុខ​ភាពល្អ​បំផុត​សម្រាប់​ចិញ្ចឹម​កូន​បើសិនជា​អ្នក​មិនអាច ឬ​មិន​ចង់​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​បំបៅកូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com