ព័ត៍មានសុខភាព
ក្រៅពី​បរិភោគ «​ផ្លែ​ទទឹម​» ជា​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ព្យាបាល​ជំងឺ​
04, Feb 2018 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
«​ផ្លែ​ទទឹម​» ច្រើនតែ​ដាំ​នៅក្បែរ​ផ្ទះ​ជាល​ម្អ ជា​រុក្ខជាតិ​ឱ្យ​ផ្លែ​បរិភោគ និង​ជាដើម​ថ្នាំ ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ស្គាល់​ថា ជា​ចំណី​ស្រស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថ្នាំ​សម្លាប់ស្បែក  ឬ​ព្យាបាល​ជំងឺរាគ សំបក​ផ្លែ​ទទឹម អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិភាព​។

 
​គ្រាប់​ក្នុង​ផ្លែ​ទទឹម សម្បុរ​ក្រហមព្រឿង សម្រាប់​ធ្វើជា​ទឹក​ភេសជ្ជៈ ដើម្បី​ប៉ូវ​កម្លាំង ជំនួយ​ដល់​សុខភាព​។ ឬ​ស​ជា​ថ្នាំ​បញ្ចុះ​ព្រូន​។ ពន្លក​ផ្កា​ទទឹម ដែល​ហាល​ឱ្យ​ស្ងួត រួចហើយ​ស្ងោរ សម្រាប់​ផឹក​ដើម្បី​រំងាប់រោគ​រាគ​មួល​។ ចំណែកឯ​ផ្កា​របស់​វា​ផងដែរ ដុត​ឱ្យ​ស្ងួត​យក​ផេះ ធ្វើជា​ឱសថ​ឃាត់ឈាម​៕ 
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនា​នុ​ក្រុម «​ការប្រើប្រាស់​រុក្ខជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​»
 
 
 

Tag:
 ​ទទឹម​
  ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com