ជាតិ
ឆ្នាំ​២០១៧ អ្នក​សេព​គ្រឿងញៀន កើនឡើង​២៦​ភាគរយ
05, Feb 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៧ អ្នកញៀន​គ្រឿងញៀន មាន​ចំនួន ១៤៧៨២​នាក់ ដែល​ទទួល​ការព្យាបាល នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មណ្ឌល​បណ្ដោះអាសន្ន​។ នេះ​បើតាម​របាយការណ៍ ពី​គណៈកម្មាធិការ​ទទួលបន្ទុក​ការព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដែល​ត្រូវបាន​ផ្សា​ព្វ​ផ្សាយ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​អ្នកញៀន​គ្រឿងញៀន​ឆ្នាំ​២១៧ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹងថា អ្នកញៀន​គ្រឿងញៀន បានកើន​ឡើង​៣១០១​នាក់ ដែល​ស្មើនឹង​២៦​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២0១៦​។ បើតាម​របាយការណ៍​ដ​ដែល គណៈកម្មាធិការ​ទទួល​បន្ទុក​ការព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន នឹង​លើក​ទិសដៅ​បន្ត ដោយ​យកចិត្តទុកដាក់​លើ​ការងារ​អាទិភាព​មួយចំនួន មានដូចជា ការពង្រឹង​គុណភាព​និង​សេវា​សម្រាប់​ព្យាបាល​អ្នកញៀន​គ្រឿងញៀន នៅតាម​សហគមន៍​និង​មូលដ្ឋាន​សុខាភិបាល រួមទាំង​ការអប់រំ និង​ការផ្សព្វផ្សាយ​ស្តីពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ដល់​ប្រជាពលរដ្ឋ ជាដើម​។



​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ របស់​គណៈកម្មាធិការ​ទទួលបន្ទុក​ការព្យាបាល និង​ស្ដារនីតិសម្បទា ដែល​ធ្វើឡើង​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៧ កន្លង​នៅ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន នៅ​ទូទាំងប្រទេស​កម្ពុជា មាន​មណ្ឌល​បណ្ដោះអាសន្ន​របស់​រដ្ឋ និង​ឯកជន​មាន​ចំនួន​១៦​កន្លែង សម្រាប់​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​។ ជាមួយគ្នា​ដែរ នៅ​ឆ្នាំ​២០១៧ ក្រសួងសុខាភិបាល បាន​ពង្រីក​សេវា​ព្យាបាល​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រៀង​ញៀន នៅក្នុង​មូលដ្ឋានចំនួន ៤១៩​កន្លែង តាម​បណ្តា​រាជធានី ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។

​រីឯ គណៈកម្មការ​ស​ម្ប​សម្រួល​ឃុំ សង្កាត់ សម្រាប់​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន មានតែ​៥​ខេត្ត​ប​ណ្ណោះ ក្នុងនោះ​មាន​ខេត្ត បន្ទាយមានជ័យ ស្ទឹងត្រែង កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ និង​កំពង់ចាម​៕


Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com